ព័ត៌មានអន្តរជាតិ​ ៖ រញ្ជួយដី ដែលមានកំលាំងដល់ទៅ  ៦,១ រ៉ិចទ័រ បានអង្រួនប្រទេសឥណ្ឌូនេស៊ី    កាលពីថ្ងៃអង្គារម្សិលមិញ  បណ្តាលអោយមនុស្ស ៦ នាក់ស្លាប់យ៉ាងអណោចអធមស្របពេលដែលច្រើនជាង ២០០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ខណៈហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានខូចខាតផងដែរ នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស CNN ។

width=444

លើសពីនេះ  បើយោងតាមសម្តីលោក  Sutopo Purwo Nugroho ជាអ្នកនាំពាក្យមកពីភ្នាក់ងារគ្រោះមហន្តរាយជាតិ  បានអោយដឹងថា  ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតភាគច្រើន គឺមកពីស្រុក Bener Meriah  ស្របពេលដែលមនុស្ស  ២ នាក់ផ្សេងទៀត ក៏កំពុងតែបន្តការបាត់ខ្លួននៅឡើយ។

អ្នកនាំពាក្យដដែលរូបនេះបន្ថែមថា  ក្រុមប្រជាពលរដ្ឋ  បានរត់ចេញពីលំនៅស្ថានរបស់ខ្លួនខណៈពេលដែលមានគ្រោះរញ្ជួយដី ​​   អង្រួនកោះស៊ូម៉ាត្រាមួយនេះ  ដោយឡែកក្រុមប្រជាពលរដ្ឋ  មួយចំនួនស្ទាក់ស្ទើរ   ក្នុងការវិលត្រលប់មកលំនៅស្ថានវិញ  បន្ទាប់ពីមានការភ័យខ្លាច អំឡុងពេលនៃការកើតមានឡើងនូវគ្រោះធម្មជាតិមួយនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN