តាមគេហទំព័រ SamMobile ទើបបានឲ្យដឹងថាបច្ចុប្បន្ន Samsung កំពុងតែធ្វើការជាមួយគំរោងដែលមានឈ្មោះថា Project J ដើម្បីធ្វើការអភិវឌ្ឍន៍ស្មាតហ្វូន Galaxy S ជំនាន់បន្ទាប់ដែលត្រូវបានគេហៅជាបណ្តោះអាសន្នថា Galaxy S IV។

តាមគំរោងខាងលើនេះ Samsung នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការស្មាតហ្វូននេះ នៅខែមេសាឆ្នាំក្រោយ គឺត្រូវនឹងពេលវេលាមួយឆ្នាំដែល Samsung បញ្ចេញលក់បណ្តាស្មាតហ្វូន Galaxy Sរបស់ខ្លួន។ ប្រភពព័ត៌មានមិនបានបញ្ជាក់ពីរូបសណ្ឋានរបស់ Galaxy S IV ប៉ុន្តែតាមព័ត៌មានចចាមអារាមថ្មីៗនេះបានឲ្យដឹងថា ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់ AMOLED 5 កំរិតពន្លឺ Full-HD, កាមេរ៉ា 13MP និងប្រើ CPU Quad Core ល្បឿន 2GHz ជាមួយនឹងប្រព័ន្ធប្រតិបត្តិការAndroid Version ថ្មីបំផុតផងដែរ។

/

រូបភាពច្នៃប្រឌិត (សិប្បនិម្មិត)

SamMobile ក៏បានឲ្យដឹងបន្ថែមព័ត៌មានមួយទៀតដែលពាក់ព័ន្ធនឹងស្មាតហ្វូន Galaxy Note II។ពួកគេបានឲ្យដឹងថា Samsung កំពុងតែរៀបចំគិតគំរោងនៃការបំលែងខ្លួនថ្មីមួយរបស់Note IIសំរាប់ទីផ្សារនៅអឺរ៉ុបជាមួយរូបសណ្ឋាន និងតំលៃទាបជាង Version ដើម ដែលកត្តានេះក្រុមហ៊ុននឹងមានការជិតស្និទ្ធកាន់តែខ្លាំងជាងមុនជាមួយអតិថិជន។ Samsung នឹងដកចេញនូវកម្មវិធីប្រើប៊ិច S-Pen ហើយប្រហែលជា Samsung ក៏អាចនឹង មិនប្រើប្រាស់អេក្រង់ Super AMOLEDនៅលើ Note II តំលៃថោកនេះឡើយ៕

ដោយ៖ សិលាប្រភព៖ tte