កូនកម្លោះ និងកូនក្រមុំជនជាតិអូស្ដ្រាលីនេះ មិនមានពាក់អ្វីទាំងអស់ក្រៅពីស្បៃគ្របក្បាល ខ្សែ ក មួក និងបូ។

/

Monique Penberthy អាយុ ៣១ឆ្នាំ ទម្ងន់ ១៥៩គីឡូក្រាម បានប្រារព្ធពិធីរៀបការដ៏ពិសេស ៖ អាក្រាតកាយនៅចំពោះមុខភ្ញៀវ ៧០០នាក់។ នាងបានសម្រេចចិត្តធ្វើបែបនេះ បន្ទាប់ពីសន្លប់មួយរយៈពេលវែង។

ពេលនោះ ក្រុមគ្រូពេទ្យមិនបានប្រាកដថា នាងនឹងដឹងខ្លួនឡើងវិញនោះទេ។ នាងមានជម្ងឺវីរូសស៊ីសាច់មនុស្ស ដូច្នេះ ពិធីរៀបការរបស់នាងត្រូវបានពន្យាពេល។

ប៉ុន្តែ ជាសំណាងល្អ ក្រោយពីសន្លប់រយៈពេល ៣១ថ្ងៃ នាង Monique ក៏បានដឹងខ្លួន ហើយនៅតែសម្រេចចិត្តរៀបការ។

ព្រោះតែរករ៉ូបដែលល្មមនឹងខ្លួនមិនបាន Monique ក៏សម្រេចចិត្តបបួលមិត្តប្រុសអាយុ ២៧ឆ្នាំ ប្រារព្ធពិធីរៀបការអាក្រាតកាយ។

/

ភ្លាមនោះ មិត្តប្រុសរបស់នាងក៏យល់ព្រម។ ថ្ងៃទី ២៧មិនា នៅរដ្ឋ New South Wales ប្រទេសអូស្ដ្រាលី អ្នកទាំងពីរបានរៀបការនឹងគ្នា។ អ្វីដែលពួកគេពាក់ក្នុងពិធីរៀបការនេះ នោះគឺមានតែស្បៃគ្របក្បាល ខ្សែ ក មួក និងបូ។

Monique ឱ្យដឹងថា “គ្មានអ្វីដែលដូចទៅនឹងគម្រោងដែលយើងបានគ្រង ប៉ុន្តែ អ្វីៗដំណើរការបានល្អណាស់។”

នាង Monique បន្តថា “ពេលឃើញភ្ញៀវមកច្រើន ខ្ញុំមានការភ័យខ្លាចណាស់ ព្រោះខ្ញុំកំពុងអាក្រាតកាយ។ ប៉ុន្តែ ពេលមើលជុំវិញខ្លួន អ្នករាល់គ្នាកំពុងញញឹម និងទះដៃ ខ្ញុំពិតជារំភើបចិត្តណាស់។ ខ្ញុំបានឆ្លងផុតពីការស្លាប់ ដូច្នេះ ទម្ងន់រាងកាយរបស់ខ្ញុំ វាលែងសំខាន់ហើយ”។

/

“ខ្ញុំមិនមានការខ្មាស់អៀននោះទេ។ ក្រោយពិធីរៀបការបានបញ្ចប់ អ្នករាល់គ្នាបានឱបថើប និងជូនពរយើងខ្ញុំ។ អ្វីៗពិតជាស្រស់ស្អាត វាដូចជាសុបិនក្លាយជាការពិតយ៉ាងដូច្នោះ”។

ប្រែសម្រួល ៖ តារាប្រភព ៖ Mirror