អ្នកជំនាញការយោធាពីររូបរបស់អាឡឺម៉ង់អះអាងថា កាំជ្រួចរយៈចម្ងាយឆ្ងាយជំនាន់ថ្មីរបស់កូរ៉េខាងជើងដែលទើបត្រូវបានប្រើប្រាស់នៅក្នុងព្យុហយាត្រយោធាកាលពីពាក់កណ្ដាលខែនេះ គឺសុទ្ធតែជាកាំជ្រួចក្លែងក្លាយ។

/

កាំជ្រួចរយៈចម្ងាយឆ្ងាយមួយដើមក្នុងចំណោមកាំជ្រួចដែលត្រូវបានយកមកបង្ហាញក្នុងព្យុហយាត្រានៅទីលាន Kim Il Sung (ដែលក្រុមប្រទេសលោកខាងលិចចោទថាចិនជាអ្នកផ្ដល់អោយ) នោះ ដើមឡើយត្រូវបានក្រុមអ្នកវិភាគអះអាងថា ជាប្រភេទអាវុធថ្មីក្នុងឃ្លាំងកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង។ ប៉ុន្ដែអ្នកជំនាញការ Markus Schiller និង Robert H មកពី មន្ទីរបច្ចេកវិទ្យា Schmucker របស់អាឡឺម៉ង់បានអះអាងថា កាំជ្រួចអន្ដរទ្វីប(ICBM) ទាំង ៦ដើមដែលត្រូវបានបង្ហាញនៅក្នុងមហាព្យុហយាត្រារបស់កូរ៉េខាងជើង នោះគឺសុទ្ធតែជាកាំជ្រូចក្លែងក្លាយ។

កាលពីមុននេះ នៅក្នុងរបាយកាណ៍កាលពីថ្ងៃទី ១៨មេសា ពួកគេបាននិយាយថា ៖ ពុំមានភ័ក្ដុតាងណាមួយបង្ហាញថា កូរ៉េខាងជើងបានធ្វើសកម្មភាពដើម្បីមានកាំជ្រួចអន្ដរទ្វីបដែលអាចប្រតិបត្តិការណ៍បាន។

/

លោក Schiller និងលោក Schmucker យល់ថា សភាពផ្ទៃខាងក្រៅរបស់ក្បាលកាំជ្រួចដែលបានចូលរួមក្នុងព្យុហយាត្រារបស់កូរ៉េខាងជើងមានស្នាមរលកទឹក ខណៈដែលកាំជ្រួចពិតប្រាកដ វានឹងត្រូវបានគេរចនាយ៉ាងរលោងដើម្បីទប់ទល់នឹងសម្ពាធនៅពេលវិលត្រឡប់មកកាន់បរិយាកាសរបស់ផែនដី។ អ្នកជំនាញការទាំងពីរក៏បាននិយាយថា កាំជ្រួចធំមួយដើម ដែលដាក់នៅលើគ្រោងរថយន្ដសម្រាប់បាញ់ នោះគេតែងតែត្រូវប្រើសារធាតុផ្ទុះប្រភេទរឹង ប៉ុន្ដែការវិភាគទៅលើរូបភាពបានបង្ហាញថា ផ្នែកនានារបស់កាំជ្រួចត្រូវបានបំពាក់ក្បាលវ៉ាល់សម្រាប់បូមសារជាតិផ្ទុះប្រភេតរាវទៅវិញ៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing