(អាល្លឺម៉ង់)​៖ ស្ត្រីជនជាតិអាល្លឺម៉ង់ អាយុ៣២ឆ្នាំម្នាក់បានដាក់ ពាក្យប្តឹងប្រឆាំងនឹង​នាយកដ្ឋានប៉ូលិសមួយ បន្ទាប់ពីនាងត្រូវគេបដិសេធ​ មិនឲ្យផ្តល់ការងារឲ្យធ្វើជាប៉ូលិសស្រី ព្រោះតែមានដើមទ្រូងធំពេក។

ប្រភពព័ត៌មានឲ្យដឹងថា កាលពីឆ្នាំមុន ស្ត្រីខាងលើនេះ​ បានដាក់ពាក្យសុំធ្វើជាប៉ូលិសស្រី តែត្រូវខាងនាយកដ្ឋានបដិសេធ ដោយប្រាប់ថា មិនទទួលយកទេ ព្រោះនាងមានដើមទ្រូងធំ ដែលវាជាឧបសគ្គ ក្នុងការបំពេញការងារជាប៉ូលិស ហើយដោយសារតែគ្រូពេទ្យ ធ្លាប់និយាយថា ស្ត្រីដែលមានដើមទ្រូងធំ មិនសមធ្វើការជាប៉ូលិសទេ។

ក្រោយពីទទួលបានបណ្តឹង តុលាការបានសម្រេច​ថា នាយកដ្ឋានប៉ូលិសមិនអាចបដិសេធ ដោយគ្រាន់តែស្ត្រីមានដើមទ្រូងធំនោះទេ ហើយក៏មិនគួរឲ្យទៅផ្លាស់ប្តូរ កែដើមទ្រូងឲ្យតូចនោះដែរ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង