នៅឯហាង Apple Store ក្នុងតំបន់ Regent បុគ្គលិកមួយក្រុមរបស់ Samsung បានបង្ហាញខ្លួនដើម្បីឃោសនាអំពីស្មាតហ្វូន Samsung Galaxy S6 Edge Plus។

យើងទាំងអស់គ្នាបានដឹងហើយថា កាលពីម្សិលមិញ ក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់ស្មាតហ្វូន iPhone 6s និងiPhone 6s Plus ដំណាក់កាលដំបូង នៅក្នុងទីផ្សារធំៗមួយចំនួនក្នុងពិភពលោក។ ដូចរាល់ឆ្នាំ នេះគឺជាឱកាសដែលអ្នកស្នេហា iPhone ប្រមូលផ្ដុំគ្នា រង់ចាំទិញផលិតផលរបស់ Apple។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះគឺថា ព្រឹត្តិការលក់ iPhone ថ្មី នៅអង់គ្លេស ក៏មានការចូលរួមរបស់ Samsung ផងដែរ។
បុគ្គលិករបស់ Samsung ជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់ហាង Apple Store ក្នុងតំបន់ Regent របស់ក្រុង London ប្រទេសអង់គ្លេស ដើម្បី រំខាន ដល់ការ រកស៊ី របស់ Apple។ ជាក់ស្ដែង បុគ្គលិកទាំងនេះ បានយកតាមខ្លួននូវផ្ទាំងបដាធំ ដែលមានសរសេរថា The Itch To Switch Got Bigger(បកប្រែក្រៅផ្លូវការ ៖ ការអន្ទះអន្ទែងចង់ប្ដូរទូរសព្ទ កំពុងមានសភាពខ្លាំងក្លាជាងមុន) ហើយពួកគេក៏ធ្វើការឃោសនាស្មាតហ្វូន Samsung Galaxy Note S6 Edge Plus ផងដែរ។

នៅក្នុងឈុតសំលៀកព័ណ៌ ស ជាមួយនឹងផ្ទាំងឃោសនាដែលមានរូប Samsung Galaxy S6 Edge Plus បណ្ដាបុគ្គលិកនេះ កំពុងតែព្យាយាមទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ Apple។
សូមរំលឹកថា Samsung Galaxy Note S6 Edge Plus មានអេក្រង់កោងទាំងពីរសងខាង និងមានទំហំ 5,7 inch។ កំពូលស្មាតហ្វូននេះ ត្រូវបានដាក់លក់ចាប់តាំងពីខែសីហាកន្លងទៅ ជាមួយនឹង Samsung Galaxy Note 5។ Samsung Galaxy Note S6 Edge Plus ក៏ត្រូវបានកេចាប់អារម្មណ៍យ៉ាងខ្លាំងក្លា បន្ទាប់ពីវាត្រូវបានគេដាក់លក់ក្នុងទីផ្សារ។

មនុស្សជាច្រើន មានការសប្បាយរីករាយ ពេលមានវត្តមានរបស់ក្រុមបុគ្គលិកមកពី Samsung
យ៉ាងនេះក្ដី គេមិនបានដឹងថា វិធីសាស្ដ្រឃោសនាទាក់ទាញបែបរំខានរបស់ Samsung អូសទាញបានអ្នកគាំទ្រណាម្នាក់របស់ Apple ឱ្យងាកមកប្រើផលិតផលរបស់ខ្លួននោះទេ។ ប៉ុន្តែ គេឃើញថា មានមនុស្សជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំង ចំពោះវត្តមានរបស់បុគ្គលិកមកពីក្រុមហ៊ុន Samsung នេះ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Androidcentral/Phonearena