បើទោះជាមានការកែលំអទៅលើសមត្ថភាពទប់ទល់នឹងរំញ័រ និងបង្ហាញរូបភាពច្បាស់ជាង iPhone 4S នៅពេលថតវីដេអូ Full HD  ប៉ុន្ដែការប្រកួតជាមួយ Lumia 920 របស់ Nokia វិញទូរស័ព្ទ iPhone 5 នៅតែអន់ឆ្ងាយណាស់។

width=445

iPhone 4S និង iPhone 5 សុទ្ធតែត្រូវបានបំពាក់ដោយកាមេរ៉ា ៨ megapixel ជាមួយនឹងមានសមត្ថភាពថយវីដេអូ Full HD ។ ប៉ុន្ដែ កាមេរ៉ា iSight របស់ iPhone 5 ត្រូវបានកែលំអជាច្រើន ទាំងបច្ចេកវិទ្យា ទាំងឡែន និងបង្ហាញរូបភាពច្បាស់ជាង iPhone​ 4S ។

ជាក់ស្ដែង តាមការពិសោធ ប្រៀបធៀបរបស់ GSM Arena បានអោយឃើញថា នៅពេលថតវីដេអូ iPhone 5 បង្ហាញភាពលំនឹង និងផ្ដល់រូបភាពច្បាស់ជាង។ ប៉ុន្ដែ កូនសំណប់ ទាំងពីររបស់ Apple នេះ មើលទៅដូចជាប្រហាក់ប្រហែលគ្នា បើទោះ iPhone 4S មានសភាពអន់ជាងកូនប្អូន បន្ដិចក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ បើធៀបជាមួយនឹង Lumia 920 ដែលមានបំពាក់បច្ចេកវិទ្យា Nokia Pure View និង OIS នោះ គុណភាពវិដេអូ និងលំនឹងនៃរូបភាពរបស់ iPhone 5 ពិតជានៅអន់ឆ្ងាយណាស់៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ VE