ព័ត៌មានវីដេអូ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់អោយដឹងថា ត្រីដូហ្វាំងមួយក្បាល ត្រូវគេថតបានខណៈកំពុងបង្កើតកូន នៅមជ្ឈមណ្ឌលចិញ្ចឹមត្រីដូហ្វាំង ក្នុងទីក្រុងហាវ៉ៃ ។ រូបភាពដំបូងដែលថតបានគឺកន្ទុយកូនត្រីផុសចេញ និងបន្ទាប់មកកើតពេញទាំងដងខ្លួន រួចហែលតាមមេយ៉ាងលឿន ស្របពេលដែលវាត្រូវបានរកអោយឃើញថា ជាកូនត្រីដូហ្វាំងញី ។
គួរបញ្ចាក់ផងដែរថា មជ្ឈមណ្ឌលកំពុងតាមដានយ៉ាងដិតដល់ លើកូនត្រីដូហ្វាំងនោះ និង ត្រៀមដាក់ឈ្មោះឱ្យវា ក្នុងរយៈពេលមួយខែខាងមុខ ។ជា ទូទៅកូនត្រីដូហ្វាំងទើបកើតដំបូងមានឱកាសនៅរស់ត្រឹមតែ ៥០%ប៉ុណ្ណោះ ប៉ុន្តែអត្រា នោះនឹងកើនកាន់តែខ្ពស់ ប្រសិនបើវាបានទទួលការការពារដិតដល់។
ដើម្បីអោយជ្រាប កាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនៅពេលដែលមេវ័យ ១២ ឆ្នាំមួយក្បាលនេះបានផ្តល់កំណើតដល់កូនរបស់ខ្លួន មានរូបភាពយ៉ាងណានោះ សូមប្រិយមិត្តតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ carbonated