Version Update iOS 6.1 ដែលគំរោងនឹងបង្ហាញខ្លួននៅចុងឆ្នាំ 2012 នេះ នឹងនាំមកនូវកម្មវិធីថ្មីៗមួយចំនួន ដល់អ្នកប្រើប្រាស់ iPhone, iPad​ ។

កាលពីថ្ងៃម្សិលមិញ (18/12) ក្រុមអ្នកអភិវឌ្ឍន៍ iOS មួយចំនួនអាចដោនឡូដប្រើប្រាស់Version iOS 6.1 beta 4 ថ្មីបំផុតរបស់ Apple។ ខាងក្រោមនេះ គឺជាព័ត៌មានសំខាន់ៗបំផុតពី iOS 6.1 សំរាប់ពេលបច្ចុប្បន្ននេះ :

- កម្មវិធីទិញសំបុត្រមើលភាពយន្ត ប្រើប្រាស់ Siri- ប្រាប់ពីកំហុសនៅលើ Apple Maps មានភាពងាយស្រួលជាងមុន- ដោនឡូដ iTunes តាមរយះការ Connect ជាមួយទូរស័ព្ទ- iOS 6 អាចបញ្ជា Apple TV បាន។ ការអាប់ហ្រ្គេដថ្មីមួយ គឺសមត្ថភាព Connect   Keyboard Bluetooth ជាមួយឧបករណ៍ផ្សេងទៀត- Security កាន់តែល្អជាងមុននៅលើ iCloud.- អ្នកបង្កើតកម្មវិធីអាចប្រើប្រាស់ Apple Maps ដើម្បីស្វែងរកទីតាំងនានា- និងការកែតម្រូវកំហុសមួយចំនួនផ្សេងទៀត។

iOS 6.1 នឹងបង្ហាញខ្លួននៅចុងឆ្នាំ 2012 នេះហើយ៕

/

ដោយ៖ សិលាប្រភព៖ zng