ឆ្មា គឺជាសត្វមួយប្រភេទ ដែលមានសមត្ថភាពតោងឡើងដ៏ពូកែ ប៉ុន្តែពួកវាអាចតោងឡើងបានតែជា មួយនឹងវត្ថុដែលមានធាតុគ្រើមៗ (មិនរលោង) ដែលងាយស្រួលក្នុងការខ្ញាំតោង។ ជាក់ស្តែង នៅក្នុង វីដេអូខាងក្រោមនេះ បែរជាបង្ហាញឲ្យឃើញពីឆ្មាមួយក្បាល មានសមត្ថភាពតោងឡើងនៅលើផ្ទៃ កញ្ចក់រលោង ហើយថែមទាំងអាចបើកបង្អួចចូលទៅខាងក្នុងបាន ដោយខ្លួនវាថែមទៀតផង។ 

/

រូបភាពថតចេញពីវីដេអូ Youtube

កម្មវិធី America's Funniest Home Videos ទើបតែធ្វើការចាក់បញ្ចាំងនូវវីដេអូដែលថតដោយខ្លួនឯង មួយ ស្តីពីឆ្មា spider-cat ។ ចំនុចពិសេសនោះគឺ ឆ្មាដ៏ឆ្លាតវៃនេះ បានរៀនពីរបៀបចូលផ្ទះ ដោយមិន ចាំបាច់មានអ្នកណាបើកទ្វារឲ្យ ពោលគឺវាបានលោតតោងបង្អួចកញ្ចក់ មានផ្ទៃរលោង ហើយប្រើក្បាល របស់វា ដើម្បីបើកបង្អួច និងចូលក្នុងបន្ទប់ទទួលភ្ញៀវ ក្នុងផ្ទះ។

បច្ចុប្បន្ន វីដេអូឃ្លីប Spider Cat ទទួលបានការចាប់អារម្មណ៍ចូលទស្សនាដល់ទៅជិត ១៣ម៉ឺនដង នៅលើ Youtube ៕

 

ប្រែសម្រួល៖ សិលាប្រភព៖ vreview