ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន ក៏ព្រោះតែគាត់បានហួចឮ នៅតាមទីសាធារណៈជារឿយៗ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័របរទេស spy កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ។

width=453

គួរបញ្ជាក់ផងដែរថា បុរសម្នាក់នោះមានឈ្មោះថា Robert Smith មកពីប្រទេសប៉ូឡូញត្រូវបានចាប់ឃាត់ខ្លួន នៅឯទឹកដីសហរដ្ឋអាមេរិក ក្នុងតំបន់ Old Port ក្រោយពីមានការចោទប្តឹងពីសំណាក់អ្នករកស៊ីក្នុងស្រុក ស្របពេលដែលជារឿយៗ គាត់តែងតែហួចឮៗ នៅក្នុងតំបន់មួយនេះ។

ដោយឡែក ​ បើយោងតាមសម្តីជនជាប់ចោទ វ័យ ៣២ ឆ្នាំរូបនោះវិញ បានបញ្ជាក់អោយដឹងថា​   គាត់មិនមានបំណងបង្កជាទុក្ខទោម្នេញនោះទេ តែគ្រាន់តែសង្ឃឹមថា អ្នករាល់គ្នា នឹងភាពស្នាមញញឺម បន្ទាប់ពីបានឮសម្លេងហួចរបស់គាត់។

លើសពីនេះទៅ ប្រភពដដែលបានបន្ថែមថាបន្ទាប់ពីមានការចោទប្តឹងពីសំណាក់អ្នករកស៊ីក្នុងតំបន់នោះ បានអោយដឹងថា  គាត់ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ដោយការព្រមានត្រូវបានធ្វើឡើង មិនអោយមានការហួចនៅតាមទីសាធារណៈ៕

ដោយ ៖ ពិសីប្រភព ៖​ spy