ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ កាលពីថ្ងៃច័ន្ទម្សិលមិញ បើតាមការអោយដឹងពីសួនសត្វជាតិសហរដ្ឋអាមេរិកមួយកន្លែងបានប្រកាសជាសាធារណៈអោយដឹងថា ខ្លាឃ្មុំមេមួយក្បាលដែលមានឈ្មោះថា Mei Xiang ជាចុងក្រោយបានផ្តល់កំណើតដល់កូនរបស់ខ្លួន។

លើសពីនេះទៅទៀតរបាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថា កូនខ្លាឃ្មុំដែលទើបនឹងចាប់កំណើតត្រូវបានរកអោយឃើញថា វាបានកើតកាលពីថ្ងៃទី ១៦ កញ្ញ កន្លងផុតទៅថ្មីៗនេះ នៅឯសួនសត្វជាតិសហរដ្ឋអាមេរិក នាម៉ោង ១០ នឹង ៤៦ នាទីយប់ ដែលត្រូវបានគេដាក់ឈ្មោះអោយថា Tian Tian ។

គួរបញ្ជាក់ផងដែរថា ខ្លាឃ្មុំមេមួយក្បាលនេះ ក៏ធ្លាប់បានផ្តល់កំណើត ដល់កូនកាលពីអំឡុងឆ្នាំ ២០០៥ ម្តងរួចមកហើយ ដែលត្រូវបានគេស្គាល់ឈ្មោះថា Tai Shan ដែលមកទល់នឹងពេលនេះ វាកំពុងតែរស់នៅក្នុងប្រទេសចិន ខណៈពេលមេខ្លាឃ្មុំមួយក្បាលនេះ គឺជាកម្ចីពីប្រទេសចិន ៕
ដោយ ៖ ពិសីប្រភព ៖ Chinadaily