ក្រុមហ៊ុន Network NTT DoCoMo របស់ជប៉ុនទើបតែបង្ហាញជាផ្លូវការនូវស្មាតហ្វូន Samsung Galaxy S III Alpha (កូដ SC-03E) ជាមួយ CPU Quad Core Exynos 4412 ល្បឿន 1,6GHz RAM 2GB។ រូបសណ្ខាននេះគឺដូចទៅនឹង Galaxy Note II ហើយខ្លាំងជាងបន្តិចបើប្រៀបជាមួយ Galaxy S III Version អន្តរជាតិព្រោះ CPU របស់ S III មានល្បឿនតែ 1,4GHz, ចំណេកRAM វិញក៏មានទំហំតែ 1GB ប៉ុណ្ណោះ។

/

Samsung Galaxy S III Alpha

ក្នុងពេលដែលអ្នកប្រើប្រាស់ S III កំពុងរង់ចាំធ្វើអាប់ហ្រ្គេដឡើង Android 4.1 Jelly Bean, S III Alpha ត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.1 នេះ។ រូបសណ្ឋានលំអិតផ្សេងៗទៀតរបស់ S III Alpha គឺដូចទៅនឹង S III ដូចជាអេក្រង់ Super AMOLED 4,8 កំរិតពន្លឺ720p, កាមេរ៉ាក្រោយ 8MP, កាមេរ៉ាមុខ 1,9MP, អាចភ្ជាប់ NFC, ថ្ម 2100mAh, ទន្ទឹមនឹងនោះមាន Support បន្ថែមនូវប៉ុស្តិ៍ទូរទស្សន៍មួយគឺ 1Seg TV របស់ជប៉ុនផងដែរ។ ស្មាតហ្វូននេះនឹងដាក់លក់នៅខែធ្នូ មានពីរពណ៌ឲ្យជ្រើសរើស គឺពណ៌ខ្មៅ និងប្រផេះ៕

ដោយ៖ សិលាប្រភព៖ TTE