ព័ត៌មានអន្តរជាតិ  ៖ បើយោងតាមសេចក្តីរាយការណ៍ក្នុងស្រុក  បានបញ្ជាក់អោយដឹងថាយុវវ័យជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានរកអោយឃើញថា​ បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីលេងហ្គេមអនឡាញដល់ពេញនិយម Diablo 3 ដល់ទៅ ៤០ ម៉ោងជាប់ៗគ្នាឯណោះ។

width=459

គួរបញ្ជាក់ផងដែរ យុវវ័យរូបនោះ មានឈ្មោះហៅក្រៅថា Chuang វ័យ​ ១៨ ឆ្នាំ បានអង្គុយលេងហ្គេមអនឡាញស្ទើរតែពីរថ្ងៃពេញ  ដោយមិនបានទទួលទានទឹកឬក៏អាហារអ្វីនោះទេនៅឯ Internet cafe មួយកន្លែងភាគខាងត្បូងប្រទេសតៃវ៉ាន់។

width=459

លុះក្រោយមកមិនបានប៉ុន្មានផង  មន្រ្តីជំនាញបានប្រកាសអោយដឹងថា​ គេបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង បន្ទាប់ពីបញ្ជូនមកទីនេះ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីបានដើរដួលសន្លប់នៅឯ  Internet cafe  ខណៈពេលដែលលេងហ្គេមមិនខ្វល់បាយទឹកស្ទើរតែពីរថ្ងៃពេញ៕

ដោយ ៖ រិទ្ធីប្រភព ៖ Happening