អន្តរជាតិ ៖ តាមការអោយដឹងពីភ្នាក់ងារដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានអោយដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ទី៤ ខែតុលា ម្សិលមិញនេះ មានគ្រោះថ្នាក់ធម្មជាតិរអិលមួយកន្លែងបានកើតឡើង ​ នឹងបានសម្លាប់សិស្សលាលាបឋមសិក្សា  ចំនួន ១៨​ នាក់ ស្របពេលដែលច្រើននាក់ផ្សេងទៀត បានបន្តបាត់ខ្លួននៅឡើយ។

width=486

លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា  គ្រោះធម្មជាតិរអិលបាក់ដីមួយនេះ បានកើតឡើងនៅឯខេត្តYunnan ដែលស្ថិតនៅភាគនារតីប្រទេសចិន ស្របពេលដែល ក្រុមភ្នាក់ងារមានសមត្តកិច្ច ដែលបានចុះធ្វើអន្តរាគមន៍ភ្លាមៗ បានអះអាងថា  មកទល់នឹងពេលនេះ សាកសពសិស្សសាលាបឋមសិក្សា ចំនួន ១០ រូបត្រូវបានគេរកឃើញហើយ។

width=485

គួររំឮកផងដែរថា  ក៏នៅមានមនុស្សមួយចំនួនផ្សេងទៀត  នៅតែបន្តបាត់ខ្លួនផងដែរ ស្របពេលដែលមនុស្សរាល់គ្នា  ក៏ដូចជាភ្នាក់ងារមានសមត្តកិច្ចបានបញ្ជាក់ថា  សង្ឃឹមថាពួកគេនៅរស់រានមានជីវិតទៅចុះ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ News