កីឡាករសញ្ជាតិអង់គ្លេស David Beckam បានសម្រេចចិត្តឈប់សម្រាកពីការងារបាល់ទាត់ដែលបម្រើឱ្យក្រុម LA Galaxy អាមេរិក ត្រលប់មកទីក្រុង London វិញដើម្បីប្រពន្ធរបស់ខ្លួន។កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានប្រាប់ថាខ្លួនដាច់ខាតមិនត្រូវទុកការងារសំខាន់ជាគ្រួសារនោះទេហើយប្រពន្ធរបស់លោកដែលត្រូវបានគេស្គាល់ថាជាតារាបង្ហាញម៉ូដល្បីល្បាញម្នាក់នោះទើបបានសម្រេចចិត្តក្នុងការបើកសាលាបង្ហាញម៉ូដ ក៏ដូចជាហាងសម្លៀកបំពាក់ធំមួយនៅទីក្រុង Londonដោយជំនួសការបើកហាងនៅ LA ព្រោះតែគេចង់ឱ្យមុខជំនួញទី ១ របស់គេឋិតនៅស្រុកកំនើត។ហើយក្រោយពេលដែលបានទៅដល់អង់គ្លេសវិញគេក៏បានចូលទៅសួរសុខទុក្ខទាហានដែលចូលមកសម្រាកព្យាបាលរបួសក្នុងមន្ទីរពេទ្យ Queen Elizabeth Hospital ផងដែរ។ ចំពោះអាជីពបាល់ទាត់នេះវិញលោកមិនហ៊ាននិយាយទេថានឹងត្រូវឈប់នៅពេលណា៕

/

/

/

ដោយ៖ ផានិតប្រភពពី៖ K14