អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានបុរសក្លាហានម្នាក់ ដែលបានប្រើភាពឆ្លាតវៃរបស់ខ្លួន ពោលគឺនៅពេលចោរចូលលួចក្នុងហាងរបស់ខ្លួន ដោយខ្លួនរកអ្វីតតាំងជាមួយចោរមិនឃើញ មានតែដបសាប៊ូម៉ាក Toilet Duck ក៏យកប្រយុទ្ធជាមួយចោរតែម្ដង។

width=455

width=454ដបសាប៊ូម៉ាក Toilet Duckប្រភពខាងលើបានបន្ដថា ករណីចោរចូលលួចក្នុងហាងនេះ បានកើតឡើង កាលពីវេលាម៉ោង ៧: ០០ព្រឹក ក្នុងហាង Poole Convenience Store ក្នុងប្រទេសអង់គ្លេស។ លោក Kili Mooorthyដែលជាអ្នកធ្វើការក្នុងហាងនោះ បាននិយាយថា ដំបូងឡើយគាត់បានឃើញបុរសពាក់មុខម្នាក់ បានដើរចូលមកក្នុងហាង គាត់លាក់ខ្លួនសិន ក្រោយមកនៅពេលដែលបុរសនោះបានដើររកវត្ថុមានតម្លៃ គាត់ក៏ដឹងថាជាចោរ ភ្លាមនោះគាត់រកអ្វីមិនឃើញ គឺមានតែដបសាប៊ូលាងបង្គន់ គាត់ក៏ទាញប្រយុទ្ធជាមួយចោរតែម្ដង។

width=454

លោក Moorthy បានបន្ដថា ក្រោយពេលប្រតាយប្រតប់គ្នា បានប្រមាណជា ១០នាទី ចោរនោះក៏រត់ចេញទៅក្រៅបាត់ទៅ។ ភ្លាមនោះគាត់ ក៏បានទូរស័ព្ទទៅប៉ូលីសផងដែរ។ ពេលខ្លះ ការឆ្លាតវាងវៃរបស់យើង ក៏អាចដោះស្រាយនូវស្ថានភាព​លំបាកបានមួយគ្រាដែរ តែពេលខ្លះក៏ត្រូវមើលដែរ បើសិនជាចោរមានកំាភ្លើង គូរធើ្វការពិចារណាអោយបានល្អិតល្អិនសិនដែរ៕

ដោយ៖ នារីប្រភព៖ dailymail