ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែលទើបតែបានចេញផ្សាយ កាលពីវេលាមុននេះ បានបញ្ជាក់អោយដឹងថា សារធាតុពុលដែលអាចសម្លាប់ជីវិតមនុស្សបានយ៉ាងងាយ ត្រូវបានរកឃើញនៅក្នុងសំបុត្រមួយច្បាប់ ដែលផ្ញើទៅកាន់ការិយាល័យព្រឹទ្ធសភា សហរដ្ឋអាមេរិក ។
គួរបញ្ជាក់ផងដែរថា ក៏មានការតាមដានស៊ើបអង្កេតក៏ដូចជាទប់ស្កាត់សំបុត្រមួយច្បាប់នោះមិនអោយវាយលុកដល់ ការិយាល័យព្រឹទ្ធសភានោះទេ ស្របពេលដែលមកទល់នឹងពេលមន្រ្តីផ្លូវការមកពីការិយាល័យព្រឹទ្ធសភាមួយនេះ លោក Harry Reid ក៏កំពុងតែពិភាក្សាពីសន្តិសុខសុវត្តិភាព ជាមួយនឹងមន្រ្តីពង្រៀងច្បាប់ឯទៀត។

លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោក Robert Mueller មន្រ្តីនាំមុខមកពីអង្គភាពតាមដានស៊ើបអង្កេត FBIក៏កំពុងតែផ្តល់ជារបាយការណ៍ ទាក់ទិនទៅនឹងឧបទ្ទេវហេតុបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអង្គារកន្លងទៅ នៅរដ្ឋ Boston ដែលបានសម្លាប់មនុស្ស ៣ នាក់ បន្ទាប់ពីមានការវាយប្រហារពីសំណាក់ក្រុមភេរវជន។
ដោយឡែក មកទល់នឹងពេលនេះ ករណីរកឃើញសារធាតុពុលខាងលើ ក៏កំពុងតែស្តិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ ខណៈពេលដែលការប៉ាន់ស្មាន ក៏បានលើកឡើងផងដែរថា វាអាចជាសកម្មភាពវាយប្រហារតែមួយ របស់ក្រុមភេរវជន ដូចទៅនឹងការបំផ្ទុះគ្រាប់បែកឬក៏យ៉ាងណា? ៕
ដោយ ៖ រិទ្ធីប្រភព ៖ អាស៊ីវ័ន