អន្តរជាតិ ៖ បំពាក់កាម៉េរ៉ាសំងាត់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីតាមដានសកម្មភាពចោរលួចរបស់ក្នុងហាង គឺជាការរំលោភសិទ្ធិ នេះគឺជាការលើកឡើង ក្នុងចំណោចអ្នកលេងអ៊ិនធើណេត បន្ទាប់ពីលេចចេញនូវរូបភាពមួយ ខណៈពេលដែលនារីមា្នក់ត្រូវបានគេលួចថតជាប់ អំឡុងពេលផ្លាស់សម្លៀកបំពាក់នៅក្នុងហាងមួយកន្លែង។

តែទោះជាយ៉ាងណា ប្រភពសារព័ត៌មានមិនបានបញ្ជាក់អំពីទីតាំងអោយបានច្បាស់នោះទេស្របពេលដែលមន្ទិលសង្ស័យមួយចំនួនត្រូវបានលើកឡើង ថាតើហេតុអ្វីបានជាចាំបាច់បំពាក់កាម៉េរ៉ាសំងាត់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ទៅវិញ ខណៈពេលដែលមតិមួយចំនួនផ្សេងៗទៀត ក៏បានលើកឡើងថា ការបំពាក់កាម៉េរ៉ាសំងាត់នេះ ទំនងជាត្រូវបានបំពាក់ឡើង ដើម្បីតាមដានសកម្មភាពចោរលួចរបស់របរលាក់ទុកក្នុងខ្លួន អំឡុងពេលនៃការឆ្លៀតឧកាសធ្វើជាផ្លាស់ប្តូរសម្លៀកបំពាក់៕
ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen