ស្ដ្រីម្នាក់នៅអាមេរិកត្រូវនគរបាលចរាចរណ៍ពិន័យអោយឈរនៅកាច់ជ្រុងផ្លូវបំបែក និងកាន់បដាបង្ហាញពីកំហុស ដោយសារតែបានបើកបររថយន្ដឡើងកន្លែងផ្លូវសម្រាប់មនុស្សដើរ ដើម្បីគេចពីរថយន្ដដឹកកូនសិស្ស។

សកម្មភាពដ៏គ្រោះថ្នាក់របស់ស្ដ្រីវ័យ ៣២ឆ្នាំ ឈ្មោះ Shena Hardin មកពីក្រុង Cleverland រដ្ឋOhio នេះ ត្រូវបានគេឃើញជាច្រើនដងរួចមកហើយ ចាប់តាំងពីដើមឆ្នាំ។ ប៉ុន្ដែលើកនេះ អ្នកបើកបររថយន្ដដឹកកូនសិស្ស បានប្រើទូរស័ព្ទថតយកសកម្មភាពល្មើសច្បាប់ចរាចរណ៍នេះ និងបានប្ដឹងនគរបាល។
ជាលទ្ធផល ស្ដ្រីរូបនេះត្រូវបានតុលាការក្រុង សម្រេចដាក់ទោសអោយឈរនៅកាច់ជ្រុងផ្លូវ ក្បែរកន្លែងដែលខ្លួនបានបំពានច្បាប់នោះ ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា គឺថ្ងៃទី ១៣ និង ១៤វិច្ឆិកាខាងមុខ។
ពេលវេលាដែលស្ដ្រីខាងលើត្រូវទទួលការពិន័យ គឺចាប់ពីម៉ោង ៧ និង៤៥នាទី ដល់ម៉ោង ៨ និង៤៥ នាទីព្រឹក។ ក្រៅពីនេះ Shena ក៏ត្រូវបានដកហូតប័ណ្ណបើកបរចំនួន ៣០ថ្ងៃ និងតម្រូវអោយយបង់ប្រាក់ពិន័យចំនួន ២៥០ដុល្លារអាមេរិកផងដែរ៕
ដោយ ៖ សីហាប្រភព ៖ DT