Likes Tiara អាយុ ២៣ ឆ្នាំ ជាអ្នករស់នៅទីក្រុង Galesburg សហរដ្ឋអាមេរិក ហើយជាអ្នកលក់រាយនូវតុក្កតាសិចផងនោះ ត្រូវបានចោរគាស់ផ្ទះ ចូលលួចយកតុក្កតាសិច អស់មួយនៅក្នុងផ្ទះរបស់នាងនៅពេលដែលនាងចេញបាត់ពីផ្ទះទៅធ្វើការនៅ Las Vegas រយៈពេលខ្លី។
Tiara បានប្រាប់ថា ក្រោយពេលដែលនាងបានមកដល់ផ្ទះ ហើយដឹងថាផ្ទះត្រូវចោរគាស់ចូលនោះនាងបានប្ដឹងប៉ូលីសភា្លមៗ ប៉ុន្តែក្រោយពីឆែករកសព្វគ្រប់មក គេសង្កេតឃើញថា រាល់របស់របរទាំងអស់នោះ មិនមានបាត់ទៅណានោះទេ គឺបាត់តែតុក្កតាសិច មួយដែលនាងទុកលក់ ហើយតុក្កតានេះមានតម្លៃប្រមាណជាង ១០០០ ដុល្លា។Tiara នាងបានរអ៊ូរទាំថា នេះមកពីម្ចាស់ផ្ទះជួលមិនព្រមជួសជុលទ្វារដែលខូចខាតអោយនាង តែយ៉ាងណាក៏ដោយក៏នាងមិនបានបាត់បងសម្បិត្តមានតម្លៃនោះទេ គ្រាន់តែបាត់តុក្កតាសិច ១ តែប៉ុណ្ណោះ៕
ដោយ៖ ម៉ូកាប្រភពពី៖ k14