ចម្លែកហួស ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីវេលាល្ងាចម្សិលមិញនេះបានចេញផ្សាយអោយដឹងថា ស្រ្តីម្នាក់ស្លាប់ ខណៈបុរសជាមិត្តប្រុសបានរងរបួសបាក់ជើងក្រោយពីរថភ្លើងបុក បន្ទាប់ពីពួកគេបានបែកគំនិត ទៅបើកសង្រ្គាមសឹករួមគ្នា (សិច) នៅលើផ្លូវរថភ្លើង។

យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសបានអះអាងអោយដឹងថា គូស្នេហ៍មួយគូនេះ បានប្រយុទ្ធសង្រ្គាមជាមួយនឹងគ្នា នាព្រឹកបន្ទាប់ ក្រោយពីបានផឹកសុរាស្រវឹងជោគកាលពីរាត្រីកន្លងទៅ។ ដោយឡែក ជនរងគ្រោះទាំងពីរនាក់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេតែអ្វីដែលគេបានដឹងនោះគឺថា ស្រ្តីជាមិត្តស្រីដែលបានស្លាប់បាត់បង់ជីវិតនោះ មានវ័យជាង ៣០ ឆ្នាំ ខណៈបុរសជាមិត្តប្រុសរងរបួសបាក់ជើង ដែលកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ មានវ័យ ៤១ ឆ្នាំ ។
បើយោងតាមសម្តី បុរសជាជនរងគ្រោះ បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារប៉ូលីសអោយដឹងថា ជាមួយនឹងការធ្វើដំណើរវិលត្រលប់មកផ្ទះវិញរួមគ្នាជាមួយនឹងនាង ខណៈពេលដែលពួកយើងស្រវឹងជោគផងនោះ ចំណង់ផ្លូវភេទ ក៏បានកើតមានឡើង ហើយពួកយើងក៏បានសម្រេចចិត្ត បើកយុទ្ធនាការសង្គ្រាមសឹករួមគ្នាតែម្តង ដោយនៅក្នុងនោះ បាននាំគ្នាចង់ប្តូរនូវបទពិសោធន៍បរិយាកាសថ្មី នៅលើផ្លូវរថនៃខ្សែរថភ្លើង។

ជាលទ្ធផង បុរសដែលជាមិត្តប្រុស នៅរស់រានមានជីវិតរូបនេះ ត្រូវបានក្រុមមន្រ្តីប៉ូលីសចាប់ផ្តន្ទាទោស ទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ បន្ទាប់ពីបានកើតមានឡើងនូវករណីខាងលើនេះ។ គួររំឭកផងដែរថា ករណីស្ទើរតែមិនគួរអោយជឿមួយនេះ បានកើតឡើងនៅក្នុងក្រុង Zaporozhye ប្រទេសអ៊ុយក្រែន ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់កណ្តាលអាធ្រាត្រ (មានវីដេអូ)
- វីដេអូ ប្រមាញ់បានក្រពើយក្ស ទម្ងន់ជាង ៥០០ គ.ក បន្តតំណែង បំបែកកំណត់ត្រា
- វីដេអូ ភ្ញៀវទេសចរភ័យស្ទើរលស់ព្រលឹង លោតចូលទឹក ក្រោយកូនទូកទេសចរណ៍ បានឆាបឆេះ- យន្តហោះ បើករអិលធ្លាក់ផ្លូវ នៅឯអាកាសយានដ្ឋាន រងរបួស ១០ នាក់ (មានវីដេអូ)- អច្ឆិរយ ៖ ទារិកាតូចកើតមកមានក្បាលពីរ ជាលទ្ធផល វះកាត់ បានសម្រេច
- អោយរាង !!! គូស្នេហ៍សិចនៅក្នុងឡាន រហូតដល់ស្លាប់ខ្លួន
- ចម្លែកហួស ៖ ត្រូវវះកាត់បណ្តុះច្រមុះលើថ្ងាស ក្រោយអាមួយពីកំណើត បានខូចខាត ស្ទើរតែទាំងស្រុង
- ចំណាយលុយជាង ៨ ម៉ឺនដុល្លារ ដើម្បីដើរទស្សនា បណ្តាផ្នូរខ្មោច តារាល្បី ទូទាំងពិភពលោក
ដោយ ៖ សំណាងប្រភព ៖ ដឹមីរ័រ