ក្នុងពេលថ្មីៗនេះ អ្នកលេងអ៊ីនធើរណែតនៅចិត បានបង្ហោះរូបថតដ៏សិចស៊ីរបស់នារីម្នាក់ដែលពួកគេដាក់ឈ្មោះអោយថា កំពូលនារីសិចស៊ី ពេលចូលផ្សារទំនើប។

អ្នកដែលបានតាមដានសកម្មភាពរបស់នារីខាងលើនេះ និយាយថា រាល់ពេលដែលនាងទៅផ្សារនាងតែងតែស្លៀកពាក់សិចស៊ី បង្ហាញសាច់ខ្នងសខ្ចី និងគល់ភ្លៅរលោងម៉ត់ខៃ ធ្វើអោយមនុស្សនៅជុំវិញស្ទើរទន់ជង្គង់។

គេសង្កេតឃើញថា នារីដែលមានអាយុប្រហែល ៣០ឆ្នាំនេះ ចូលចិត្តភាពសិចស៊ី ដូច្នេះ នាងតែងចូលផ្សារទំនើប ដើម្បីទិញសម្លៀកបំពាក់បែបសិចស៊ី។ នាងដើរផ្សារជារៀងរាល់ថ្ងៃ ប៉ុន្ដែជួនកាល នាងគ្រាន់តែដើរមើលអោយសប្បាយភ្នែកប៉ុណ្ណោះ។

អ្នកលេងអ៊ីនធើរណែតមួយចំនួន និយាយថា នារីសិចស៊ីនេះ គឺជាអ្នកស្រុកដែលរស់នៅម្ដុំផ្សារទំនើប Wuhan ប្រទេសចិន យ៉ាងនេះហើយទើបនាងតែងបង្ហាញវត្តមាននៅទីនេះ បានញឹកញាប់និងទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជន៕

/

/

/

/

/

/

 

ដោយ ៖ សូរីយ៉ាប្រភព ៖ k14