កញ្ញា និយាយអំពីលោក Nadech Kugimiya ដែលបានផ្ដល់ការគាំទ្រដល់នាង នៅឯការប្រគុំតន្រ្ដី Peck Palitchoke ដែលនាងបានចូលរូម ធ្វើជាភ្ញៀវកិត្ដិយស ។

តារាស្រីរូបនេះ បានបង្ហើបឱ្យដឹងថា លោក Nadech Kugimiya បានទស្សនាការប្រគុំតន្រ្ដីរហូតដល់ចប់ នៅថ្ងៃនោះ ។ លោក មានពេលទំនេរ ទើបលោកអាចចូលរួមទស្សនាការប្រគុំតន្រ្ដីនោះបាន ។

/

នាងបាននិយាយថា លោក បានប្រាប់នាងថា នឹងមកទស្សនាការប្រគុំតន្រ្ដីនេះ ។ លោក បានដឹងថា នាងពិតជាសប្បាយចិត្ដ និងរំភើបខ្លាំងណាស់ ហេតុដូច្នេះហើយ ទើបលោក មកផ្ដល់ការគាំទ្រដល់នាង ។

កញ្ញា Yaya Urassaya បានបន្ថែមថា ពួកគេទាំពីរតែងផ្ដល់ការគាំទ្រដល់គ្នា ទៅវិញទៅមក ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate