ទំនើបមែន ៖ ការប្រកាសជាផ្លូវការររបស់សម្ភារៈបន្ទប់ទឹកដ៏ទំនើបដែលមិនធ្លាប់មានពីមុនមក ពេលនេះបានមកដល់កម្ពុជាហើយ ។ 

‘Pætchwork/ Collection ជា Collection ការ៉ូ និងសម្ភារៈបន្ទប់ទឹក ព្រមទាំងរ៉ូប៊ីណេ ​ដ៏ល្បីល្បាញ​លើពិភពលោករបស់COTTO ដែលត្រូវបានរចនាដោយអ្នកឌីហ្សាញជនជាតិអ៊ីតាលី ពេលនេះបានចូលមក​ដល់​ទី​ផ្សា​​រ​​កម្ពុជាហើយ បន្ទាប់ពីបានមើលឃើញពីសក្តានុពល​សេដ្ឋកិច្ច ការអភិវឌ្ឍ និងការកើនឡើងនៃវិស័យសំណង់។

/

‘Pætchwork/ Collection គឺជាកិច្ចសហប្រតិបត្តិការរវាងCOTTO  និងអ្នកឌីហ្សាញមកពី​អ៊ីតា​លី លោក Piero Lissoni ។ ‘Pætchwork/ Collection ត្រូវបានបង្កើតឡើង ដោយការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងរូបរាងសាមញ្ញ រចនាបទទំនើបតែមួយគត់ និងភាពស្រស់ស្រាយ។ នេះគឺជាសមិទ្ធផល​ដ៏មោទនភាពបំផុត​របស់កម្ពុជា​ដែលមានផលិតផលម៉ាកល្បីលំដាប់ពិភពលោកប្រកបដោយគុណភាព សោភណភាព និងមានរចនាបទ។

លោក Piero Lissoni គឺជាស្ថាបត្យករម្នាក់ក្នុងចំណោមស្ថាបត្យករល្អ​បំផុតក្នុង​ឧស្សាហ​ក​ម្ម​ស្ថាបត្យកម្មសកលលោក ហើយត្រូវបានគេទទួលស្គាល់នូវស្នាដៃ​ជាច្រើនរបស់គាត់ផ្នែកស្ថាបត្យកម្ម​និង​ការ​ឌីហ្សាញ គ្រឿងសង្ហារឹមម៉ាកល្បីៗជាច្រើននៅក្នុងទ្វីបអឺរ៉ុប ដូចជាBenetton, Boffi, Cappellini, Fantini, Glas Italia, Kartell, Lema and Living Divani។ លោក Piero Lissoni បា​ន​ទទួលពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន និងត្រូវបានបញ្ចូលជាផ្លូវការទៅក្នុង Hall of Fame of Design ក្នុងទីក្រុងញូវយ៉ក ឆ្នាំ២០០៥ ដែលជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត​ក្នុងឧហ្សា​ហកម្ម​ស្ថាបត្យកម្មនេះ។

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧ លោក Anuvat Chalermchai នាយកពាណិជ្ជសញ្ញា COTTO​ បានមាន​ប្រសាសន៍ថា«ប្រទេសកម្ពុជា​គឺជាទីផ្សារដ៏សំខាន់បំផុតមួយសម្រាប់ COTTO ។ កម្ពុជា​មាន​កំណើនសេដ្ឋកិច្ចខ្ពស់ ក៏ដូចជាការកើនឡើងនូវ​គម្រោងពាណិជ្ជកម្មព្រមទាំងលំនៅដ្ឋានជាច្រើនផងដែរ។  COTTO បានធ្វើ​ការ​យ៉ាង​សកម្មដើម្បីនាំមកនូវផលិតផលដែលបានឌីហ្សាញយ៉ាងស្រស់ស្អាត ជាមួយនិងបច្ចេកវិទ្យាល្អបំផុតសម្រាប់​ទីផ្សារ​កម្ពុជា​»។

/

អស់រយៈពេលជាច្រើនឆ្នាំមកហើយ COTTO បានបង្ហាញខ្លួនក្នុង​នាមជា​ក្រុមហ៊ុន​លំដាប់​ពិភពលោកខាងផលិតឥដ្ឋការ៉ូ និងសម្ភារៈបន្ទប់ទឹក។ តម្លៃស្នូលរបស់ COTTO គឺគុណ​ភាព​និងសេវាកម្ម ដែលផលិតផលទាំងអស់​ត្រូវបានផលិត​ឡើងដោយ​បច្ចេក​វិទ្យា​ឈាន​មុខគេនិងការស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីចំណង់ចំណូលចិត្តរបស់ អតិថិជន។ COTTO តែងតែ​​ខិតខំ ស្វែងយល់ពីអតិថិជន នៅ​គ្រប់ប្រទេសដែលយើង​ផ្គត់ផ្គង់ដើម្បីកែលម្អជាប្រចាំ និងបំពេញតំរូវការដែលកំពុងតែកើនឡើង។

/

ក្រៅពី ‘Pætchwork/ Collection , COTTO  បានបង្ហាញជូននូវ​ Collection ​ថ្មី​បំផុតដូចជា ចានបង្គន់ និងឡាបូ Simply Modish Collection និង ​ឥដ្ឋការ៉ូព័រ​សឺ​ឡែ​ន 2017 ដែលឆ្លើយតបចំពោះតម្រូវការគម្រោងពាណិជ្ជកម្មនិងលំនៅដ្ឋាន នៅក្នុងប្រទេស​កម្ពុជា។

ពត៌មានលម្អិតបន្ថែម អំពី Collection ថ្មីបំផុតរបស់COTTO  អាចស្វែងរកបាន​នៅ​តាម​​គេហទំព័រ www.cotto.com និងទំព័រហ្វេសប៊ុកwww.facebook.com/cottoofficialkh

/

/

/

/

/

ដោយ ៖ គន្ធា