គ្រឿងផ្សំ:

  • សណ្តែកសៀង ៣ខាំ
  • ទឹក ១លីត្រ
  • ខ្ញី ២-៣ចំណិត
  • ស្លឹកតើយ ២-៣ សន្លឹក
  • ខ្ទិះដូង ១ចានចង្កឹះ
  • ស្ករស រឹ ស្ករត្នោត៣ខាំ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ម្សៅពោត ២ស្លាបព្រាកាហ្វេ
  • ក្រូចឆ្មា ១ ចំណិត
  • /

វិធីធ្វើ:

  • សណ្តែកសៀងត្រាំទឹកក្តៅ ៣-៤ ម៉ោង បន្ទាប់មកបកសំបកចេញ ហើយលាង ៤-៥ ទឹកអោយស្អាត
  • យកម៉ាស៊ីនមកដាក់សណ្តែកលាយជាមួយទឹកកិនអោយម៉ត់ ហើយយកស្បៃមកច្រោះទឹកសណ្តែកកុំឱ្យដោយកាក
  • ដាក់ឆ្នាំងដាំទឹកសណ្តែក លាយជាមួយម្សៅពោត និងក្រូចឆ្មារ ទុកឱ្យពុះរយៈពេល ១០ នាទី លើកឆ្នាំងទុករយៈពេល ២ ម៉ោងអោយវាកក ឬទុកក្នុងទូរទឹកកកកន្លះម៉ោង
  • យកឆ្នាំងដាក់ដាំទឹកលាយស្ករ អំបិលបន្តិច បន្ទះខ្ញី និងស្លឹកតើយ
  • ដាក់ដាំខ្ទិះដូង លាយជាមួយអំបិលចុងស្លាបព្រា ម្សៅពោត ១ ស្លាបព្រា កូរឱ្យសព្វ និងខាប់ល្អ ៕
  • /

ដោយ៖ សារ៉ាត

ប្រភព៖ letscookwithus