ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់ប្រាសាទអង្គរវត្ដ ត្រូវបានបង្ហាញ នៅក្នុង MV ថ្មីរបស់តារាចម្រៀងដ៏ល្បី Alan Walker ម្ចាស់បទ Faded  ដែលបានបញ្ចេញឱ្យអ្នកទស្សនា បានទស្សនាជាផ្លូវការ កាលពីថ្ងៃទី ០២ ខែមេសា ម្សិលម៉ិញនេះ ។

/

បទចម្រៀងថ្មី “Heading Home  ដែលច្រៀងរួមគ្នារវាង Alan Walker និង Rube បានថតនៅតំបន់សម្បត្ដិបេតិកភណ្ឌអន្ដរជាតិ ដែលមានអាយុកាលរយឆ្នាំ និងជាស្នាដៃស្ថាបនារបស់ស្ថាបត្យករខ្មែរបុរាណ ពោលគឺទឹកដីអង្គរ ដែលបានបង្ហាញពីភាពស្កឹមស្កៃនៃប្រាង្គប្រាសាទ និងព្រៃអង្គរ នៅក្នុងខេត្ដសៀមរាប  គួរស្ញប់ស្ញែង ។

/

 

ទស្សនីយភាពនេះ ពិតជាប្លែកភ្នែក សម្រាប់អ្នកគាំទ្រតារាចម្រៀងរូបនេះ នៅទូទាំងពិភពលោក ព្រមទាំងអ្នកគាំទ្រនៅប្រទេសកម្ពុជា បន្ទាប់ពីបានឃើញ ​ទឹកដីអច្ឆរិយៈដ៏អស្ចារ្យរបស់ខ្មែរ ​ត្រូវបាន​បង្ហាញ​​ដល់ពិភព​លោក​​តាមរយៈចម្រៀងថ្មីមួយនេះ។

/

 

តោះមកទស្សនា៖ វីដេអូ MV ថ្មីរបស់ Alan Walker ទាំងអស់គ្នា៖

 

 

/

 

 

អត្ថបទ៖ សារ៉ាត