ថ្មីៗនេះ ហាង Apple មួយនៅអាមេរិក ទើបតែត្រូវបានក្រុមចោរប្លន់ស្មាតហ្វូនអស់១៩ ដែលមានតម្លៃប្រហែល៥២លានរៀល ដោយប្រើពេលត្រឹមតែជាង១នាទី។

/

ទំព័រ 9to5mac បានឱ្យដឹងថា ថ្មីៗនេះ ហាង Apple មួយនៅ Natick ក្នុងរដ្ឋ Massachusetts អាមេរិក ទើបតែត្រូវបានក្រុមចោរមួយក្រុមចូលប្លន់។ ប្រការដែលគួរនិយាយនោះគឺថា ក្រុមចោរនេះចំណាយពេលត្រឹមតែ១នាទីនិង៣០វិនាទីក្នុងការប្លន់របស់ខ្លួន។ ស្មាតហ្វូនដែលត្រូវបានប្លន់យក មានតម្លៃជាទឹកប្រាក់ប្រមាណជា ១៣.០០០ដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់នគរបាល ឱ្យដឹងថា កាលពីថ្ងៃទី ១៨តុលា បានក្រុមមនុស្សរួមមានទាំងប្រុស ទាំងស្រី ប្រហែល៧នាក់ បានសម្រុកចូលហាង Apple មួយកន្លែង។ ក្នុងរយៈពេលដ៏ខ្លី ក្រុមមនុស្សនេះបានប្លន់យក iPhone ១៣គ្រឿង ហើយបានគេចខ្លួនចូលទៅក្នុងហ្វូងមនុស្ស។

/

ប្រភពព័ត៌មានបានឱ្យដឹងថា បើទោះមានកាមេរ៉ាសុវត្ថិភាព ប៉ុន្តែ ដោយសារតែគុណភាពនៃរូបភាពមិនច្បាស់ ទើបមិនអាចវែកមុខរកក្រុមចោរនេះបាន។

ប្រែសម្រួល ៖ តារាប្រភព ៖ macrumors