ការតុបតែង និង រៀបចំបន្ទប់គេង មានសណ្តាប់ធ្នាប់ល្អ មានសោភ័ណ្ឌភាព អាចធ្វើឱ្យអ្នកទទួល ទានដំណេក លក់ស្កប់ស្កល់ និង មានអារម្មណ៍ល្អស្រស់ស្រាយ ពេលក្រោបពីដំណេកមកវិញ។
ម្យ៉ាងវិញទៀតអាចបន្ថែមនូវពន្លឺភ្លើងអំពូលតិចៗ ដើម្បីបង្កើតបាននូវបន្ទប់គេងមួយប្រដកដោយភាពរ៉ូមែនទិច ជួយឱ្យអាចរបស់អ្នកកាន់តែ រីករាយជាមួយនឹងបន្ទប់គេងដ៏សម្បូរបែប ដែលធ្វើឱ្យអ្នកមិនអាចទៅណាចោលផ្ទះបាន។

តើអ្នកគួររៀបចំបន្ទប់គេង បែបណា ដើម្បីបាននូវអត្ថប្រយោជន៍ទាំងនេះ? ១/ ត្រូវរៀបចំបន្ទប់គេង ឱ្យមានបរិយាកាសល្អ ដោយមានដាំនូវកូនរុក្ខជាតិពណ៌បៃតង លំអ នៅក្នុងបន្ទប់គេង។
២/ បន្ទប់គេង ត្រូវមានបង្អួច ១ ឬ ២ ដើម្បីឱ្យមានបរិយាកាស ខ្យល់ចេញចូលបានល្អ និង មាន ពន្លឺព្រះអាទិត្យ ចូលគ្រប់គ្រាន់។

៣/ ត្រូវរៀបចំបន្ទប់គេង ឱ្យបានស្អាត មុនពេលចេញទៅខាងក្រៅ និងបោស ឬ ជូតសំអាត ឱ្យ ២ ឬ ៣ ដង ក្នុងមួយសប្តាហ៍៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ howdoesshe