ភ្នែក ជាវត្ថុដ៏មានតំលៃបំផុតសំរាប់មនុស្សយើង ព្រោះថា ភ្នែកអាចឱ្យយើង មើលឃើញនូវអ្វីៗទាំងអស់នៅលើពិភពលោក ដ៏ស្រស់ស្អាតនេះ។ ដូច្នេះហើយ យើងត្រូវតែ ថែរក្សាសុខភាពភ្នែក ឱ្យបានល្អ។
ដើម្បីទទួលបាន នូវសុខភាពភ្នែកល្អ គ្មានជំងឺឆ្លងផ្សេងៗ លោកអ្នក ចំាបាច់ត្រូវទទួលទានអាហារដូចខាងក្រោមនេះ៖
១/ បន្លែបៃតង
គ្រប់បន្លែបៃតងទាំងអស់សុទ្ធតែ សម្បូរណ៍ទៅដោយ វីតាមីនជាច្រើនប្រភេទ និង មានផ្ទុកនូវសារធាតុ ការ៉ូថេននូដ នូត្រេន ឡូថេន ខ្ពស់ ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺភ្នែក របស់លោកអ្នក បានយ៉ាងល្អ។
២/ ស៊ុត (ពងមាន់)
ស៊ុត មានផ្ទុកទៅដោយសារធាតុ សាយស្ថេន និង ស៊ុយផួ (cysteine and sulphur) ខ្ពស់ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និង ធ្វើឱ្យកែវភ្នែករបស់លោកអ្នកមើលឃើញបានឆ្ងាយ។ ជាពិសេស វាមានផ្ទុកនូវសារធាតុឡូថេន (lutein) ដែលអាចជួយកាត់បន្ថយនូវភាពចាស់ជរា នៃភ្នែករបស់លោកអ្នកបានដែរ។
៣/ ផ្លែការ៉ុត
ការ៉ុត ជាប្រភេទបន្លែមួយ ដ៏មានសារសំខាន់បំផុត សំរាប់សុខភាពភ្នែក។ ការ៉ុត សម្បូរណ៍ទៅដោយ សារធាតុ ចិញ្ចឹម និង វីតាមីន ជាច្រើនប្រភេទ ដែលជួយការពារភ្នែកទំាងស្រុងពីជំងឺផ្សេងៗ។ សូមទទួលទានស៊ុត និង បន្លែបៃតងឱ្យបានច្រើន ដើម្បីសុខភាពភ្នែករបស់លោកអ្នក៕
ដោយ៖ វណ្ណៈប្រភព៖ huffingtonpost