អន្តរជាតិ​ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស  jschina ដែលទើបតែបានចេញផ្សាយនាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ចិនបានជាប់ឈ្មោះជាប្រទេសទី៣ដែលមានសម្បត្តិបេតិកភណ្ឌពិភពលោក  ច្រើនជាងគេបំផុត  ពោលគឺ  ចិនមានសម្បត្តិបេតិកភណ្ឌពិភពលោក   ដល់ទៅ ៤៣  បេតិកភណ្ឌឯណោះ  នៅក្នុងបញ្ជីរបស់អង្គការ UNESCO ។

width=472

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា នៅក្នុងអំឡុងកិច្ចប្រជុំដំណើរការទៅលើវិស័យវប្បធម៌ អំឡុងថ្ងៃទី២៣ ដល់ ២៦ តុលា លោក Cai Wu ដែលជារដ្ឋមន្រ្តីមកពីក្រសួងវប្បធម៌ ក៏បានលើកឡើងផងដែរថា ក្នុងនាមលោកជាប្រមុខរដ្ឋទៅលើវិស័យវប្បធម៌ លោកសូមធ្វើការគាំទ្រយ៉ាងមុតមាំ ក៏ដូចជា ថែរក្សា អភិរក្សការពារនូវសម្បត្តិបេតិកភណ្ឌរូបីយ  នឺងអរូបបីយ  ដែលវាមិនត្រឹមតែជាសម្បត្តិរបស់ប្រទេសចិននោះទេ​ តែវាក៏ជាទ្រព្យសម្បត្តិមនុស្សជាតិផងដែរ។

width=469

width=471

គួររំឭកផងដែរថា  កាលបើនិយាយពីសម្បត្តិបេតិកភណ្ឌពិភពលោក​ របស់ប្រទេសចិន លោកអ្នកក៏ដូចជាបណ្តាប្រិយមិត្តភាគច្រើន  ប្រាកដជាធ្លាប់បានស្គាល់រួចមកហើយ  នូវមហាកំពែងចិន ( Great Wall ) ខណៈពេលដែលមហាកំពែងមួយនេះ ក៏ត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកផងដែរ នៅក្នុងលេខរៀងទី ៦ នៃបញ្ជីនៃបញ្ជីរបស់អង្គការ UNESCO៕