ប្លែកៗ ៖ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ   បានបញ្ជាក់អោយដឹងផងដែរថា មានឪពុកមួយរូប ឈ្មោះ  Jeffrey Giuliano បានច្រឡំបាញ់សម្លាប់កូនប្រុសចិញ្ចឹមវ័យ   ១៥  ឆ្នាំរបស់ខ្លួន ស្របពេលដែលគាត់បានបើកយុទ្ធនាការតាមដានស៊ើបអង្កេតនៅផ្ទះប្អូនស្រីរបស់ខ្លួន ដែលត្រូវបានសង្ស័យថា មានចោរគាស់ចូលផ្ទះ។

width=493                           កូនប្រុសចិញ្ចឹមវ័យ ១៥ ឆ្នាំរូបនោះ មានឈ្មោះថា Tyler

គួរំឮកផងដែរថា ហេតុការណ៍ចៃដន្យមួយនេះ បានកើតឡើងនៅក្នុងក្រុង New Fairfield រដ្ឋ Conn-ecticut  សហរដ្ឋអាមេរិក  នាម៉ោងប្រមាណជាង  ១  រំលងអធ្រាត្រ  ស្របពេលដែលប្អូនស្រីរបស់លោក Giuliano បាន Call ទៅគាត់ដោយបានបញ្ជាក់ថា ទ្វារក្រោយរបស់នាង មានសម្លេងរំខានជាខ្លាំង ដោយសង្ស័យថា អាចនឹងមានចោរគាស់ចូលផ្ទះ។

width=492                          កន្លែងកើតហេតុការណ៍ ដែលនឹកស្មានមិនដល់មួយនេះ

ភ្លាមៗនេះ គាត់ក៏បានទៅដល់ផ្ទះប្អូនស្រីរបស់ខ្លួនដែលជាកន្លែងកើតហេតុ ហើយក៏បានឃើញជនសង្ស័យម្នាក់ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅអាវរងាកវែងគ្របក្បាល ស្របពេលដែលជនសង្ស័យរូបនោះ  បានប្រើប្រាស់ដាវតបតជាមួយនឹងលោក​ ភ្លាមៗ​​  លោកក៏សំរេចចិត្តបាញ់ទៅលើគេតែម្តង ក្នុងគោលបំណងការពារខ្លួន ដែលបានបណ្តាលអោយជនសង្ស័យស្លាប់នៅហ្នឹងកន្លែង។

ក្រោយមក គាត់មិនបានដឹងថាគេគឺជាកូនប្រុសចិញ្ចឹមរបស់ខ្លួនោះទេ រហូតទាល់តែ បើកអាវរងាគ្របក្បាលនោះចេញ ទើបដឹងថា​ គេគឺជាកូនប្រុសចិញ្ចឹមរបស់ខ្លួន៕