អាប់ឡូតមិនទាន់ទាំងបានមួយសប្តាហ៍ clip ច្រៀងចម្រៀងសុំរៀបការពោរពេញដោយអត្ថន័យរបស់បុរសជនជាតិអាមេរិចម្នាក់ បានទទួលការចាប់អារម្មណ៏ពីអ្នកនិយមលេងអ៊ីនធើណេតចូលមើលជាង៧លាននាក់ និង ផ្តល់ជាយោបល់ជាងមួយម៉ឺននាក់។
កាលពីចុងសប្តាហ៍មុន អ្នកនិយមលេងអ៊ីនធើណេតមានការរញ្ជួយចិត្តមួយតាមរយះវីដេអូសុំរៀបការដោយមានការច្រៀងនិង រាំដោយសប្បាយរីករាយបំផុត។ជាមួយការច្នៃប្រឌិតប្រហាក់ប្រហែលទៅនឹងខ្សែភាពយន្តរឿង “500 days of Summer”, បុរសម្នាក់ឈ្មោះIssac Lamb រួមជាមួយមិត្តភក្តិ៦០នាក់ទៀត បានធ្វើជាខ្សែវីដេអូសាមញ្ញមួយ តែពិតជាមានអត្ថន័យ។

តាមពាក្យសំដីរបស់បុរសម្នាក់រស់នៅPortland (រដ្ឋ Oregon, អាមេរិច) បានចែករំលែកតាមអ៊ីនធើណេតថា: “នៅថ្ងៃទី23/5 ខ្ញុំបានអញ្ជើញមិត្តស្រីខ្ញុំឲ្យមកផ្ទះប៉ាម៉ាក់ខ្ញុំដើម្បីញ៉ាំអាហារពេលល្ងាច។ ពេលនាងមកដល់ ខ្ញុំបានប្រាប់ទៅនាងឲ្យអង្គុយនៅផ្នែកខាងក្រោយរថយន្តនិង ពាក់កាសត្រចៀក”។

ក្រោយមក ប្អូនរបស់Issac Lamb បើករថយន្តសន្សឹមៗ ហើយមិត្តស្រីនាងAmy Frankel មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលមិត្តភក្តិទាំង៦០នាក់របស់Issac បង្ហាញខ្លួន ជាមួយនឹងការច្រៀងរាំតាមបទ Marry You។

នៅពេលបទចម្រៀងបានបញ្ចប់ Issac Lamb បានមកដល់ ហើយលុតជង្គត់ចុះហើយនិយាយពាក្យសុំរៀបការជាមួយAmy Frankel។ ជាមួយនឹងសេចក្តីសុខដែលកំពុងមាននៅក្នុងខ្លួន មិត្តស្រីរបស់Issac មិនបានគិតអ្វីយូរឡើយ ក៏ឆ្លើយយល់ព្រមទៅគាត់វិញភ្លាម ហើយអ្នកទាំងពីរក៏បានថើបគ្នាមុននឹងសំលេងទះដៃអបអរសាទរបន្លឺឡើងរបស់អ្នកបានចូលរួម៕
ដោយ៖ និស្ស័យប្រភព៖ DT