មួយឆ្នាំ ក្រោយពីការដាក់បង្ហាញ Note version ដំបូងនៅ IFA 2011, កាលពីម្សិលមិញនេះ Samsung បានធ្វើការបង្ហាញជាផ្លូវការជំនាន់ទី2 ជាមួយនឹងឈ្មោះថា Note II នៅ IFA 2012 កំពុងធ្វើពិធីនៅ Berlin ប្រទេសអាឡឺម៉ង់។

បើទោះជាមាននៅក្នុងខ្លួនជាឈាម Note ប៉ុន្តែ Note II បែរជាមានរាងដូច Galaxy S III ច្រើនជាងបើសិនជាសំលឹងតែមួយភ្លែតមិនបានពិនិត្យឲ្យបានច្បាស់ នោះយើងពិតអាចច្រឡំរវាងទូរស័ព្ទទាំងពីរនេះ។ បង្ហាញខ្លួនក្រោយ Note 10.1 ដូច្នេះ Note II ក៏ទទួលបានការអាប់ហ្គ្រេដច្រើនពីឧបករណ៍ដែលចេញមុន, ចំនុចថ្មីៗរួមមានប៊ិច S Pen, កម្មវិធីថ្មីៗ ទំនើបៗភ្ជាប់មកជាមួយ។ Note II ត្រូវបាន Set Up រួចជាស្រេចនូវ Android 4.1 Jelly Bean ហើយនឹងត្រូវដាក់លក់នៅខែ10 ដែលមានពីរពណ៌ គឺប្រផេះ titan និងស ។

/

Galaxy Note II នឹងដាក់លក់លើទីផ្សារនៅខែតុលា ខាងមុខនេះ

ព័ត៌មានរូបសណ្ឋានបន្ថែមស្តីពី Galaxy Note II ៖

> Network: 3G: HSPA+ 21Mbps (HSDPA 21Mbps / HSUPA 5.76Mbps)                4G LTE: 100Mbps/ 50Mbps (HDSPA 42Mbps / HSUPA 5.76Mbps)> CPU: Quad Core ល្បឿន 1.6GHz>​ អេក្រង់: 5.5-inch Super AMOLED HD (1280 x 720), rate 16:9> OS: Android 4.1 Jelly Bean> Camera: 8 Megapixel Auto Focus ជាមួយ LED Flash និង camera មុខ: 1.9 Megapixel> ប៊ិច S Pen និងកម្មវិធីដែលភ្ជាប់មកជាមួយ S Note, S Planner, S Pen Keeper, Quick Command,   Easy Clip, Photo Note, Paper Artist, Air View, Popup Note, Popup Video, Shape Match, ​​​   Formula Match> GPS: A-GPS, Glonass> Connectivity: Bluetooth v 4.0, WiFi 802.11 a/b/g/n (2.4 & 5 GHz), NFC> មេម៉ូរីក្នុង: 16/32/64GB – Support មេម៉ូរីក្រៅ microSD ដល់ 64GB> RAM: 2GB> ខ្នាតរង្វាស់ប្រវែង: 80.5 x 151.1 x 9.4 mm, ទម្ងន់: 180 g> ថ្ម: Li-ion 3,100mAh

/

/

/

/

 

ដោយ៖ សិលាប្រភព៖ TTE