បុរសវិស្វករជនជាតិកាណាដាម្នាក់បានវាយនារីរកស៊ីផ្លូវភេទជាមួយនឹង
ដំបងBaseballប៉ុនែ្តតុលាការបានសំរេចលើកលែងទោសអោយគាត់ដោយ
សារតែគាត់កំពុងតែមមើលនៅពេលកំពុងប្រព្រឹត្តបទល្មើស។លោកGary Yuenអាយុ48ឆ្នាំបានជួលនារីរកស៊ីផ្លូវភេទក្នុងតំលៃ $4,000 ក្នុងរយះពេល4ថ្ងៃ។ នៅក្នុងថ្ងៃចុងក្រោយនារីម្នាក់នោះបានដាស់ Mr.Yuenអោយភ្ញាក់បន្ទាប់មក
Mr.Yuenក៏បានវាយនាងនឹងដំបង Baseballរហូតដល់សន្លប់។ ក្រោយពេលដែល
នាងដឹងខ្លួនវិញ Mr.Yuenក៏បានរួមភេទជាមួយនាង ប៉ុន្តែនាងបានព្យាយាមរត់ចេញ
ពីផ្ទះរបស់Mr.Yuenដោយគ្មានសំលៀកបំពាក់និងមានឈាមហូរជោគជាំពេញខ្លួន។
គាត់បានរត់ដេញនាងពីក្រោយរហូតដល់មានរថយន្តមួយឆ្លងកាត់នៅទីនោះហើយក៏
បានជួយនាង។ រហូតមកដល់ថ្ងៃនេះលោកតុលាការDavid Wilkinsបានសំរេចថា
Mr.Yuenគឺសិ្ថតនៅក្នុងស្ថានភាពមួយនៃការគេងលក់ដូចនេះគាត់ពុំចាំបាច់ទទួលខុស
ត្រូវលើទង្វើរបស់គាត់នោះទេ។
ប្រភព www.news.com.au
ដោយ Lynn