អាមេរិក៖ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក នៅតែបន្ដផលិតសព្វាវុធថ្មីៗ ទំនើបនិងប្លែកៗបំផុតរបស់ខ្លួន ដែលប្រទេសជាច្រើន នៅក្នុងពិភពលោក មិនអាចធ្វើបានឡើយ។ ជាក់ស្ដែង X-47B គឺជាអាវុធថ្មីមួយទៀត ដែលត្រូវបានកែច្នៃឡើងដោយ ក្រុមអ្នកជំនាញទាហានជើងទឹកអាមេរិក នៅលើដែនសមុទ្រ។

លោក Dave Lorenz និងលោក Bruce McFadden គឺជាទាហានវិស្វករ ដែលចូលរួមក្នុងការផលិតអាវុធនេះ បាននិយាយថា X-47B គឺជាអាវុធទំនើប អាចផ្ទុកគ្រាប់បានច្រើន មានកម្លាំងខ្លាំង ដែលអាចហោះហើរនៅលើដែនអាកាស នៅជុំវិញពិភពលោកបាន។ X- 47B ជាអាវុធសម្រាប់ជំនួយដល់ក្រុមទាហានជើងទឹក ដែលអាចហោះហើរ បានចម្ងាយឆ្ងាយ ហើយវាមិនចាំបាច់ឈប់ ត្រង់ចំណុចវេលា ណាមួយឡើយ។


លោក Dave Lorenz បានបញ្ចាក់ថា ការផលិតអាវុធនេះ រដ្ឋាភិបាល ក៏បានចំណាយថវិការយ៉ាងច្រើនសន្ទឹកសន្ទាប់ណាស់ណាដែរ៕
ដោយ៖ នារីប្រភព៖ dailymail