ព័ត៌មានអន្តរជាតិ ៖ បាក់ស្រុតផ្លូវមួយកន្លែង ក្នុងមួយពព្រិចភ្នែក លេបយកឡានមួយគ្រឿងរួមទាំងលោកយាយម្នាក់ ដែលជាអ្នកបើកបរភ្លាមៗ តែសំណាងល្អ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាលពីវេលាមុននេះបន្តិច។

គួរបញ្ជាក់ផងដែរថា ករណីបាក់ស្រុត ផ្លូវខាងលើដ៏ធំមួយនេះ បានកើតឡើងនៅឯភាគពាយព្យ រដ្ឋ Ohio សហរដ្ឋអាមេរិក ។ ដោយឡែក ភ្លាមៗនោះ ក្រុមមន្រ្តីជំនាញក្នុងការជួយសង្គ្រោះ ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះជនរងគ្រោះ គឺលោកយាយ Pamela Knox វ័ យ ៦០ ពីរណ្តៅស្រុតដែលមានជម្រៅដល់ទៅ ៣ ម៉ែត្រជាងមួយនេះ។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីស លោក Joe Heffernan បានអោយដឹងថាបើទោះជាលោកយាយ មិនមានរងរបួសធ្ងន់ធ្ងរអ្វីក៏ដោយ តែលោកយាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធានាអោយបានថាលោកយាយទទួលបានការពិនិត្យសុខភាពបានយ៉ាងត្រឹមត្រូវ។ ដោយឡែក បើនិយាយពីមូលហេតុដែលបានបណ្តាលអោយកើតមានឡើង នូវការបាក់ស្រុតផ្លូវ ដ៏ធំបែបនេះ ក៏ព្រោះមកពី បំពង់បង្ហូរទឹក នៅក្នុងនោះខូច ។ ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ ស្កាយ