ជាធម្មតាគេតែងតែឃើញមានការតុបតែងប្លែកៗនារដូវបុណ្យណូអែល ជាពិសេសគឺការតុបតែងភ្លើងពណ៌តែម្ដង។ តែសម្រាប់ផ្ទះមួយដែលនៅរដ្ឋកាលីហ្វ័រញ៉ា ឯនោះវិញមិនត្រឹមតែបានតុបតែងភ្លើងពណ៌បែបប្លែកនោះទេ ថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនទៀតផង។ផ្ទះនោះគឺជាផ្ទះរបស់លោក Jan Stewart ដែលគាត់បានរៀបចំផ្ទះរបស់គាត់ជាមួយនិងអំពូលភ្លើងតូចៗច្រើនជាង ៦៥០០០ អំពូលដែលត្រូវបានគេដាក់រចនាជាមួយប្រព័ន្ធកុំព្យូទ័របញ្ជាអោយវារាំតាមភ្លេងជារៀងរាល់យប់។ផ្ទះរបស់លោកនារដូវកាលបុណ្យណូអែលនេះ គឺទាក់ទាញមនុស្សពី ២ ទៅ ៣ រយនាក់ជារឿងរាល់យប់៕