អន្តរជាតិ ៖ បុរសជនជាតិចិនម្នាក់ បានបង្ហោះរូប សាកសពមនុស្សចម្លែក Alien ចូលទៅក្នុងប្រព័ន្ធអនឡាញ ​​​  ដោយគាត់បានបញ្ជាក់ថា ​បានប្រមាញ់ជាប់  បន្ទាប់ពីយានអវកាសរបស់វាបានបុក ធ្លាក់មកលើភពផែនដី នាភាគខាងកើតប្រទេស នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស followingthenerd ។

width=436

នៅក្នុងរូបភាពខាងលើ គេឃើញមានលោក Li ដែលជាបុរសជនជាតិចិនរូបនោះបានឈរផ្នែកម្ខាងនៃទូរបង្កក សាកសពមនុស្សចម្លែកមួយនេះ ។  គាត់ក៏បានអះអាងបន្ថែមអោយដឹងផងដែរថា    ក៏មានសាក្សី  ដែលបានឃើញយានអវកាសមនុស្សចម្លែក (UFOs)  បានហោះកាត់ទន្លេលឿង     (Yellow River)  កាលពីពេលរាត្រីកន្លងទៅ  កាលពីប៉ុន្មានខែមុននេះ។

គាត់បានគូសបញ្ជាក់ថា  បន្ទាប់ពីបានឃើញយានមួយ  ចុះចតដល់ភពផែនដីហើយនោះគាត់ក៏បានស្ទុះទៅមើល និងបានរកឃើញនូវ  សាកសពឆេះរោលមួយនេះ ដែលបាននៅសល់នឹងអន្ទាក់ចាប់ទន្សាយទៅវិញ។

width=431

ផ្ទុយទៅវិញ បន្ទាប់ពីមានការវិភាគរបស់ក្រុមមន្រ្តីប៉ូលីស ក៏មានការបញ្ជាក់អះអាងទៅវិញផងដែរថា តាមពិតទៅវាមិនមែនជាសាកសពមនុស្សចម្លែកអ្វីនោះទេ តែវាគឺជាការប្រឌិតឡើង ដោយធ្វើចេញពីកៅស៊ូដែលមានគុណភាពខ្ពស់តែប៉ុណ្ណោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ followingthenerd