#វិធីបណ្តុះផ្សិតក្នុងជៀល*ធាតុផ្សំ៖១- ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម ២- ម្សៅអង្ករក្រអូប ១ គីឡូក្រាម៣- ទឹកជី EM ២៥០មីលីលីត្រ៤- លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម៥- ម្សៅពោត ៦- កំប្លោកចិញ្ច្រាំ*វិធីបណ្តុះ៖១- លាយម្សៅអង្ករក្រអូប ១ គីឡូក្រាម ជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចឲ្យលិចចំបើងបាន។២- ដាក់ត្រាំចំបើងលាយលាមកគោក្នុងទឹកនោះរយៈពេល ១ម៉ោង។៣- យកចំបើងដែលត្រាំរួចនោះមកញាត់ចូលជៀល (ទំហំជៀលមានអង្កត់ផ្ចិតប្រមាណ៥តឹក) ជាន់ទី១កម្ពស់២តឹក ឲ្យណែន រួចយកលាមកគោស្ងួត ទៅរោយបន្ថើរៗពីលើ រួចរោយម្សៅពោតបន្ថើរៗពីលើ និងដាក់កំប្លោកពីលើមួយជាន់ទៀត ដោយអនុវត្តបែបនេះចំនួន ៣ជាន់។៤- យកជៀលដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឬស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិច ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់។*ការថែទាំ៖៥- មួយអាទិត្យម្តង បើកផ្ទាំងសំពត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នឹងនាំអោយផ្សិតរលួយកូន ខានដុះចេញមក។៦- ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។៧- រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។៨- ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ និងម្សៅពោតសាជាថ្មី ៕

/

/

/

/

/

/

/

/

/

/

/

/

ប្រភព ៖ អ៊ាង សុផល្លែត