ថៃ៖ ក្រោយពីតារាសម្តែងប្រុសសម្បុរសស្រអែម Weir Sukollawat បានផុសរូបមួយសន្លឹកជាមួយដៃគូចាស់ គឺតារាសម្តែងប្រុស Ken Phupoom នៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ខណៈពេលដែលពួកគេទាំងពីរកំពុងហាត់ប្រាណ ធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

/

នៅក្នុងរូបនោះ Weir និង Ken បានដោះអាវបង្ហាញសាច់ដុំ និងរូបរាងដ៏សង្ហា ដែលឃើញហើយមិនសរសើរមិនបាន ពីដងខ្លួនដ៏ល្អឥតខ្ចោះរបស់ពួកគេ។

/

គ្រាន់តែបានឃើញរូប ដែលពួកគេថតជាមួយគ្នាភ្លាម ហ្វេនៗចាប់ផ្តើមនាំគ្នារំលឹកពីរឿងចាស់ៗភ្លែត ព្រោះកាលពីមុន Weir និង Ken តែងតែថតរូបជុំគ្នា និងមានភាពស្និទ្ធស្នាលខ្លាំង រហូតដល់មានអ្នកគាំទ្រក្រៅស្រុកមួយចំនួន ច្រឡំថាពួកគេស្រលាញ់គ្នាទៀតផង។

/

យ៉ាងណាមិញពួកគេតែងតែព្យាយាម បកស្រាយចំពោះរឿងដែលគ្រប់គ្នាយល់ច្រឡំ ថា ពួកគេទាំងពីរជិតស្និទ្ធគ្នាក្នុងនាមជាមិត្តភក្តិ ឬបងប្អូនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពួកគេសុទ្ធតែមានម្ចាស់បេះដូងរៀងខ្លួនរួចហើយ ហើយក៏មិនអាចមានរឿងបែបនេះកើតឡើងនោះទេ៕

ចំរើន