កន្លងមក ធ្លាប់ឮតែអាម៉ុកត្រី អាម៉ុកសាច់មាន់ ឥឡូវមានអាម៉ុកខ្យងទៀត។ មិត្តយុវវ័យណាចង់ធ្វើអាម៉ុកខ្យង សូមសាកធ្វើលមើល ប្រាកដជាងាយស្រួលមិនខាន។ សាកធ្វើតាមការរៀបរាប់ខាងក្រោមនេះបន្តិចមើល៍ សង្ឃឹមថា មិត្តយុវវ័យ នឹងពេញចិត្ត៖
គ្រឿងផ្សំ៖ ខ្យង ១ គីឡូក្រាម សាច់ជ្រូកបីជាន់១ខាំ សណ្ដែកដី ម្ទេសឆ្អើរ ខ្ទិះដូង គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់) កាពិ ប្រេងខ្យង គ្រាប់ជម្ពូឆាយកខ្ទះ ស្លឹកកន្ទួត ស្លឹកក្រូចសើច ពង់មាន់ វិធីធ្វើ៖
យកសាច់ខ្យងចេញពីសំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។ ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។ បន្ទាប់មកយក សាច់ជ្រូកចិញ្រ្ចាំ និងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។
ជំហាន បន្ទាប់ ត្រូវយកស្លឹកកន្ទួតទៅទ្រាប់សាច់ដែលឆាជាមួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។
ប៉ុណ្ណឹង នៅមិនទាន់រួចរាល់ទេ។ ប្រិយមិត្តត្រូវចាក់ទឹកខ្ទិះ ដែលឆាបញ្ចូលគ្នាជាមួយពងមាន់, ម្ទេស និងស្លឹកក្រូចសើច ទៅស្រោចពីលើខ្យល់ ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយប្រហែលជា១៥នាទីទៀត ទើបរួចរាល់ ៕
អត្ថបទ៖ សារ៉ាត