នៅពេលមានរដូវបុណ្យ ឬពិធីបុណ្យអ្វីមួយជិតមកដល់ គេតែងបានឮ បានទទួល ឬបានផ្ញើនូវសារជូនពរ ដែលមានលក្ខណៈ ពាក្យពេចន៍ដដែលៗ បើមិនគួរឱ្យធុញ ក៏គួរខ្ជិលអាន។ ប៉ុន្ដែ បណ្ដាឃ្លា និងពាក្យពេចន៍ថ្មីៗ ខាងក្រោមនេះ គឺជាការជូនពរដ៏ទាន់សម័យបំផុត សម្រាប់មិត្តយុវវ័យ។

/

១. សម្រាប់មិត្តភ័ក្ដិជិតស្និទ្ធបំផុត

បុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល កំពុងតែហោះជិតមកដល់ហើយ អាកន្ធាត់! អាញ់មិនដែលផ្ញើសំបុត្រជូនពរអ្នកណានោះទេ ប៉ុន្ដែ វិធីជូនពរនេះ វាថោក ឯពេលវេលាវាថ្លៃ ដូច្នេះ នេះគឺជាលិខិតជូនពរឆ្នាំថ្មី ដល់អ្ហែង!

២. សម្រាប់មិត្តភ័ក្ដិនៅការិយាល័យ

ជូនពរមិត្ត ក្នុងឆ្នាំថ្មី ប្រកប់ដោយភាពទាក់ទាញ ហើយពេលណាក៏គេតាមស្រឡាញ់ ពេលណាក៏ញ៉ែគេបានសម្រេច។ សូមឱ្យភាពចង្រៃចង្រកទាំងឡាយក្នុងឆ្នាំចាស់ រត់គេចពីមិត្ត មុនពេលពិធីបុណ្យចូលឆ្នាំថ្មី ឡើងដល់ចំនុចកំពូល។

៣.សម្រាប់​អ្នក​មាន​ដៃ​គូ​ស្នេហា

/

លោកតាណូអែលជាទីស្រឡាញ់! កាលពីឆ្នាំទៅ អំណោយរបស់លោកតា បានធ្វើឱ្យខ្ញុំ ត្រូវបែកញើស។ ឆ្នាំនេះ ខ្ញុំចង់ទទួលបានអំណោយមួយ ដែលអាចធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលខ្លាំង រហូតដល់ស្រែកបិទមាត់។

៤. សម្រាប់មិត្ត​ធម្មតា

ទេវតាតែងតែមើលឃើញនូវទុក្ខលំបាករបស់មនុស្ស ដូច្នេះ លោកនឹងបន្ត “ស្រោចទឹកមន្ត” ជោកខ្លួនប្រាណរបស់អ្នកជានិច្ច។ សូមរីករាយនឹងថ្ងៃបុណ្យណូអែល!

៥.សម្រាប់​មិត្ត​ភ័ក្ដិ​ទូទៅ

រដូវបុណ្យ កំពុងតែចាប់ផ្ដើម! ខ្ញុំសូមប្រកាសដោយសេចក្ដីគោរពថា ៖ ខ្ញុំយល់ព្រមទទួលរាល់អំណោយជាប្រាក់សុទ្ធ ជាសែក ជារបស់មានតម្លៃ ឬជាប្រាក់ផ្ទេរពីគណនីធនាគារ។ កុំប្រកាន់ថា វាជាពេលវេលាដ៏មមាញឹក  សូមផ្ញើមកចុះ។ ជូនពរអ្នក ផ្ញើអំណោយដោយរីករាយបំផុត!

/

៦. សម្រាប់​អ្នក​កំពុង​ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា

ប្រសិនថ្ងៃស្អែក ក្រោកពីគេង អ្នកស្រាប់តែធ្លាក់ចូលក្នុងថង់ដ៏ធំមួយ ហើយត្រូវបានគេនាំចេញទៅក្រៅ ពេលនោះ សូមកុំភ័យព្រួយ ព្រោះថា ខ្ញុំបានជម្រាបដល់លោកតាណូអែលថា អំណោយតែមួយគត់ដែលខ្ញុំចង់បាន នោះគឺរូបអ្នក! សូមជូនពរ ឱ្យបំណងរបស់ខ្ញុំ បានសម្រេច!

សូមបញ្ជាក់ថា ថ្វីបើឃ្លាឃ្លោងទាំងឡាយខាងលើ ហាក់ជារឿងកំប្លែង ក៏ប៉ុន្ដែ ទាំងនោះ គឺជាពាក្យដែលស្ដែងចេញនូវបំណងប្រាថ្នា និងភាពស្មោះត្រង់ពិតប្រាកដ ហើយវានឹងត្រូវបានប្រើប្រាស់ ក្នុងករណីក្រៅផ្លូវការប៉ុណ្ណោះ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ LS