ព័ត៌មានអន្តរជាតិ ៖ Lun Lun មេខ្លាឃ្មុំដ៏ធំមួយក្បាល បានផ្តល់កំណើតដល់កូនភ្លោះតូចរបស់ខ្លួន កាលពីថ្ងៃច័ន្ទកន្លងផុតទៅថ្មីៗនេះ នៅឯសួនសត្វ  Zoo  Atlanta នេះបើយោងតាមមូលដ្ឋានស្រាវជ្រាវ ពូជសត្វខ្លាឃ្មុំ ក្រុង​ Chengdu ខេត្ត Sichuan ប្រទេសចិន។

width=426

លើសពីនេះ    បើយោងតាមអ្នកនាំពាក្យ   មកពីសួនសត្វមួយនេះ  លោកស្រី  Keisha Hines    អោយដឹងថា  វាគឺជាលើកទី ៤ ហើយ ដែលមានសត្វខ្លាឃ្មុំ Lun Lun វ័យ ១៥ ឆ្នាំនេះ  បានផ្តល់កំណើតដល់កូនរបស់ខ្លួន  ស្របពេលដែលវាគឺជាលើកទី ១ ក្នុងការផ្តល់កំណើតបានកូនភ្លោះ។

width=424     Lun Lun មេខ្លាឃ្មុំដ៏ធំ ផ្តល់ភាពកក់ក្កៅអោយកូនតូចរបស់ខ្លួន Xi  Lan វ័យ ៤ ខែ

គួរបញ្ជាក់ផងដែរថា    មេខ្លាឃ្មុំដ៏ធំមួយក្បាល  ត្រូវបានរកអោយឃើញថា មានកូនចាប់តាំងពីថ្ងៃទី ៣០ មិថុនាមកម្ល៉េះ  ។ ទន្ទឹមនឹងនេះ  បើនិយាយពីឪពុករបស់កូនខ្លាឃ្មុំមួយគូនេះវិញ មានឈ្មោះថា Yang Yang ។

width=423                                    A Bao (Po) កូនខ្លាឃ្មុំតូច វ័យ ២ ឆ្នាំ

Lun Lun    និង  Yang Yang បានធ្លាប់មានកូនជាមួយគ្នា  ៣ ដងរួចមកហើយ ក្នុងនោះពួកគេមានឈ្មោះដូចជា ៖    Mei Lan, Xi  Lan និង A Bao (Po)  ស្របពេលបានចាប់កំណើតក្នុងឆ្នាំ ២០០៧, ២០០៩, និងនៅក្នុងឆ្នាំ ២០១១ ៕