ខាងក្រោមនេះ គឺជាខ្សែភាពយន្ដថៃទាំង ៦ រឿង ដែលទទួលបានពិន្ទុវាយតម្លៃខ្ពស់បំផុតសម្រាប់សប្ដាហ៍ចុងក្រោយនៃខែកក្កដា ឆ្នាំ ២០២១ នេះ៖

១. រឿង Katha Singh (Ch7)

/

ភាគចុងក្រោយនៃខ្សែភាពយន្ដភាគរឿង “Katha Singh” ដែលសម្ដែងដោយលោក Bank Artit និងកញ្ញា Pupe Kessarin ទទួលបានពិន្ទុវាយតម្លៃ ៦.៤ ភាគរយ ។

. រឿង Mae Bia (Ch7)

/

ខ្សែភាពយន្ដភាគថ្មីផលិតឡើងវិញបែបស៊ីវិល័យរឿង “Mae Bia” ដែលមានការចូលរួមសម្ដែងដោយលោក Es Kantapong និងកញ្ញា Now Tisanart ​បានចាក់បញ្ចាំង ជាមួយនឹងពិន្ទុវាយតម្លៃ ៤.៤ ភាគរយ ។

. រឿង Dare to Love: Hai Ruk Pipaksa (Ch3)

/

ខ្សែភាពយន្ដថ្មីបែរ៉ូមែនទិក និងកំប្លែងរឿង “Dare to Love: Hai Ruk Pipaksa” ដែលសម្ដែងដោយលោក Kongthap Peak និងកញ្ញា Bella Ranee ទទួលបានពិន្ទុវាយតម្លៃ ៣.២ ភាគរយសម្រាប់ភាគបញ្ចប់ ។

. រឿង Ruk Nirun Juntra (Ch3)

/

ខ្សែភាពយន្ដរឿង Ruk Nirun Juntra” ដែលសម្ដែងដោយលោក Ken Theeradeth និងកញ្ញា Ice Preechaya ទទួលបានពិន្ទុវាយតម្លៃ ៣.០ និង ២.៨ ភាគរយ ។

. រឿង Hongsutai Maai Layk 6 (ONE 31)

/

ខ្សែភាពយន្ដថ្មីបែបអាថ៌កំបាំងរឿង Hongsutai Maai Layk 6” ដែលសម្ដែងដោយ Petch Boranin, Fern Nopjira, និង Plengkwan Nattaya ទទួលបានពិន្ទុវាយតម្លៃ ០.៩ និង ១.១ ភាគរយ ។

. រឿង 46 Days (GMM 25)

/

ខ្សែភាពយន្ដរឿង “46 Days” ដែលសម្ដែងដោយលោក Non Chanon និងកញ្ញា Baifern Pimchanok ទទួលបានពិន្ទុវាយតម្លៃ ០.២ និង ០.១ ភាគរយ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate