អ្នកណាៗ ក៏សុទ្ធតែបានដឹងថា សត្វអណ្តើក គឺជាសត្វមួយប្រភេទ ដែលមានដំណើរយឺតៗ  គើមៗ គួរឲ្យតឹងទ្រូងបំផុត រហូតដល់ធ្វើឲ្យ មនុស្សលោកយើង នៅពេលដែលជួបប្រទះ នូវរឿងអ្វីមួយដែលយឺតយ៉ាវខ្លាំង ដូចជា បើកបរល្បឿនយឺតខ្លាំង ទៅណាមិនទាន់ពេល, ល្បឿនអ៊ិនធឺណេត យឺតខ្លាំង រកតែបើកមើលព័ត៌មាន ឬដោនឡូតអ្វីមិនកើត... តែងតែប្រដូចល្បឿននោះ ទៅនឹងសត្វអណ្តើកវារ។

ប៉ុន្តែអ្វីទាំងអស់មិនប្រាកដថា វាសុទ្ធតែដូចគ្នាទាំងអស់នោះទេ។ ជាក់ស្តែង ដូចជាសត្វអណ្តើក មួយក្បាលនៅក្នុងវីដេអូ​ ខាងក្រោមនេះ ដំណើរដើររបស់វា មិនយឺតឡើយ ពោលវាអាចរត់ បានល្បឿន យ៉ាងលឿនស្ទើរតែមើល មិនចង់ទាន់។ នេះប្រហែលជាវាផ្អើល ជាមួយមនុស្ស ហើយព្រួយបារម្ភ ពីសុវត្ថិភាពរបស់ខ្លួន ទើបវារត់គេចចូលទៅក្នុង ទឹកបឹងវិញ យ៉ាងលឿន ដូច្នេះ។

/

សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាងអស់គ្នា៖

ដោយ៖ សិលាវីដេអូ៖ youtube