លោក Yu Yiqun នាយកក្រុមហ៊ុនផ្សព្វផ្សាយមួយនៅទីក្រុង ប៉េកាំង បានចំណាយប្រាក់ ១ សែនយ័ន្ត (ជាង ១៦០០០ ដុល្លាអាមេរិក) ដើម្បីអោយគេរៀបចំកង់អោយខ្លួន។
ប្រាក់ ១ សែនយ័ន្ត ចំណាយទៅលើកង់មួយគ្រឿងគឺវាច្រើនខ្លាំងណាស់ តែលោកបានប្រាប់ថាកង់របស់លោកនឹងត្រូវបានធ្វើឡើងដោយដៃសុទ្ធសាធជាកង់ម៉ាក Alex Moulton ដ៏ល្បី។បុរសវ័យ ៤០ ឆ្នាំនេះបានបន្តផងដែរថា វាហាក់ដូចជាអ្នកជិះរថយន្ត Rolls-Royce ផងដែរនៅពេលដែលអ្នកជិះកង់មួយនេះ។ ការជិះកង់វាបានរំលឹកខ្ញុំដល់ពេលដែលឪពុករបស់ខ្ញុំបានឌុបខ្ញុំទៅរៀនក្នុងចម្ងាយជាង ៤០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។ការលើកឡើងរបស់មតិមួយចំនួនក៏បានបញ្ចេញមតិវិជ្ជមានចំពោះបុរសម្នាក់នេះផងដែរដែលគេយល់ថាវាជាការលើកវប្បធម៌ទូទៅរបស់ចិនផងដែរ ព្រោះប្រជាជនចិនដីគោកច្រើនជាង ៥០% គឺប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ៕


ដោយ៖ ផានិតប្រភពពី៖ Lifestyle