នៅក្នុងសប្តាហ៍នេះ មានវីដេអូជាច្រើនដែលទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត ដែលក្នុងនោះក៏មានវីដេអូនៃការសាកល្បងភាពធន ស្វិតនៃស្រោមអនាម័យផងដែរ។

នៅក្នុងវីដេអូនេះ គឺបុរសម្នាក់បានយកស្រោមអនាម័យមួយ មកធ្វើការសាកល្បងជាមួយនឹងទឹកក្រូច Coke និងស្ករគ្រាប់ Mentos។ កាលពីជាងមួយខែមុននេះ Camnews ក៏បានចុះផ្សាយរួចមកហើយនូវវីដេអូពិសោធ នៃប្រតិកម្មយ៉ាងខ្លាំងរវាង Coke និងMentos។ ពិតណាស់ នៅក្នុងវីដេអូនៃការសាកល្បងភាពធនស្វិតស្រោមអនាម័យនេះ ក្រោយពីរុំជាប់ស្រោមអនាម័យនឹងក.ដប Cokeនិងទំលាក់ស្ករគ្រាប់ Mentos ចូលក្នុងទឹកក្រូចហើយនោះ ប្រតិកម្មមួយក៏បានធ្វើទឹកក្រូច Coke ពុះកញ្ជ្រោលបាញ់ចេញឡើងលើយ៉ាងខ្លាំង ធ្វើឲ្យស្រោមអនាម័យរីកដល់កំរិតយ៉ាងធំមួយទើបផ្ទុះបែកពោលគឺរហូតដល់បាញ់ទឹកក្រូចចេញជិតអស់ពីដប 1,5 L ទើបផ្ទុះបែក។

/

ប្រតិកម្មនៃការសាកល្បងស្រោមអនាម័យ ជាមួយ Coke និង Mentos

ឆ្លងតាមការពិសោធន៍នេះ យើងអាចកំនត់បានថា ស្រោមអនាម័យដែលផលិតត្រឹមត្រូវតាមស្តង់ដារពិតជាមានភាពធនស្វិតមែន ដែលធ្វើឲ្យបុរសៗមានការទុកចិត្តក្នុងការប្រើប្រាស់ ដើម្បីការពារការឆ្លងជម្ងឺអេដស៍ ក៏ដូចការមានផ្ទៃពោះដោយមិនទាន់ចង់បាន។

រំលឹក សូមប្រើប្រាស់ស្រោមអនាម័យជានិច្ច​សំរាប់អ្នកចូលចិត្តរកក្រៅ ក៏ដូចជាអ្នកមានដៃគូស្នេហាច្រើនបើទោះជាស្គាល់គ្នាច្បាស់យ៉ាងណាក៏ដោយ។ ប៉ុន្តែអ្វីដែលល្អបំផុត គឺភាពស្មោះត្រង់ ស្នេហាមួយទល់នឹងមួយ, សុភមង្គលនឹងកើតមានដល់ជីវិតរបស់អ្នក, មនុស្សជាទីស្រលាញ់របស់អ្នក និងគ្រួសារអ្នកទាំងមូលផងដែរ៕

ដោយ៖ សិលាប្រភព៖ youtube