ព័ត៌មានអន្តរជាតិ ៖ បើតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស ​ (Dailymail)  បានអោយដឹងថា ប្រទេសកូរ៉េ ខាងជើងបានប្រារព្ធពិធីបុណ្យឯករាជ្យជាតិរបស់ខ្លួនកាលពីម្សិលមិញនេះ ដែលមានប្រជាជនចូលរួមដល់ទៅ ១០០,០០០ នាក់ឯណោះ។

width=494

គួរបញ្ជាក់ផងដែរថា   ក្នុងអំឡុងការប្រារព្ធកម្មវិធីបុណ្យជាតិមួយនេះ  ប្រជាជនកូរ៉េខាងជើង  បានសម្តែងនូវកម្មវិធីសិល្បៈជាច្រើន ដែលនៅក្នុងនោះ មានប្រជាជនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្នុងការបង្កើត  បានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ   ពោលគឺ  ពួកគេផ្គុំគ្នាធ្វើជាទង់ជាតិ  ប្រទេសកូរ៉េខាងជើងដ៏ធំ នៅក្នុងពហុកីឡាដ្ឋានជាតិ May Day ។

width=493

លើសពីនេះទៅទៀត​  បើតាមរបាយការណ៍ក៏បានបន្ថែមថា  ការប្រមូលផ្តុំគ្នាដ៏ច្រើនសន្ធឹកសន្ធាប់នេះ  គឺឃើញមានតែនៅក្នុងកម្មវិធីបុណ្យជាតិសំខាន់ៗតែប៉ុណ្ណោះ  ដូចជា  ពិធីបុណ្យឯករាជ្យជាតិ បុណ្យចម្រើនព្រះជន្មមេដឹកនាំ លោក Kim II Sung នឹងលោក  Kim Jong il  ជាដើម ។

width=492

មិនត្រឹមតែប៉ុណ្ណោះ   ក៏មានការចូលរួមពីសំណាក់កេ្មងៗ  ដែលជាអ្នកជំនាន់ក្រោយរបស់ប្រទេសនេះរាប់ពាន់នាក់ផងដែរ ក្នុងការសម្តែងសមត្តភាពរាំ ច្រៀង។ យ៉ាងណាមិញ កម្មវិធីការប្រារព្ធពិធីបុណ្យឯករាជ្យជាតិមួយនេះ វាគឺជាកម្មវិធីបុណ្យជាតិមួយដ៏មានសារៈសំខាន់បំផុត ក្នុងចំណោមពិធីបុណ្យជាតិផ្សេងៗទៀត ហើយនៅក្នុងឆ្នាំនេះ ត្រូវបានអោយដឹងថា  វាគឺជាពិធីបុណ្យឯករាជ្យជាតិលើកទី ៦៤ ៕

ដោយ ៖ រិទ្ធីប្រភព ៖ Dailymail