វីដេអូដំបូងស្ដីពី រចនារូបរាងទាំងមូល របស់ iPhone 6S ត្រូវបានគេបង្ហើបឱ្យដឹង នៅលើទំព័របច្ចេកវិទ្យា MacRumors។

/

នៅក្នុងវីដេអូខាងក្រោម គេឃើញថា រូបរាងរបស់ iPhone 6S ពណ៍ខ្មៅនេះ ប្រហាក់ប្រហែលនឹង iPhone 6 ពោលគឺ វាមានទំហំ ទីតាំងរន្ធ lightning ប្រដាប់បន្លឺសម្លេងខាងក្រៅ និងរន្ធដោតកាស ដូចគ្នា។

គួរឱ្យស្ដាយ iPhone 6S ក្នុងវីដេអូនេះ មិនទាន់មានគ្រឿងម៉ាស៊ីនគ្រប់គ្រាន់នៅឡើយ ក្នុងនោះ មានទាំងកាមេរ៉ាក្រោយផងដែរ។

ក្រៅពីនេះ ប្រភពដំណឹងក៏បានរកឃើញដែរថា កូនឈីប LTE MDM9365M ជំនាន់ថ្មីរបស់ Qualcomm ដែលមានសមត្ថភាពលើកកំពស់ល្បឿនតំណភ្ជាប់ LTE ទន្ទឹមនឹងនេះ ឈីបនេះក៏ជួយកាត់បន្ថយការបាត់បង់ថាមពលថ្ម បើប្រៀបធៀបនឹងឈីបជំនាន់មុន។

/

ថ្វីបើវីដេអូនេះ មិនបានឱ្យដឹងអំពីការកែលំអថ្មីៗរបស់ iPhone 6S ធៀបនឹង iPhone 6S ប៉ុន្តែ វាក៏បានអះអាងជាថ្មីនូវរចនារូបរាងផ្លូវការរបស់ផលិតផលនេះ។

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BGR/Youtube